Smart saver cctime web bannertif

កិច្ចប្រជុំភាពដឹកនាំយុវជន ACIYLS កំពុងបើកទទួលពាក្យពីយុវជនអាយុចន្លោះ ១៨-២៥ឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ កិច្ចប្រជុំភាពដឹកនាំយុវជន កំពុងបើកទទួលពាក្យពីយុវជនអាយុចន្លោះ ១៨-២៥ឆ្នាំ រហូតដល់ថ្ងៃទី ១៥ កក្កដា ២០២៥ ។ កិច្ចប្រជុំកំពូលនេះ នឹងធ្វើឡើងនៅសិង្ហបុរី ដែលមានការចូលរួមដោយសិស្សមកពីបណ្តាប្រទេសផ្សេងទៀតក្នុងអាស៊ាន ចិន និងឥណ្ឌា។

យោងតាមសេចក្តីជូនដំណឹង OSG Youth Alliance បានឱ្យដឹងថា កម្មវិធីជ្រើសរើសយុវជនដែលមានឆន្ទៈស្រលាញ់ចូលចិត្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព នវានុវត្តន៍ និងការបង្កើតផលវិជ្ជមានក្នុងសង្គម ដើម្បីតំណាងកម្ពុជាលើឆាកអន្តរជាតិ ជាមួយនឹងសិស្សមកពីបណ្តាប្រទេសផ្សេងទៀតក្នុងអាស៊ាន ចិន និងឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។

តាមរយៈការចូលរួមកម្មវិធីនេះ យុវជននឹងមានឱកាសបង្កើនសមត្ថភាពក្នុងការធ្វើការងារជាក្រុម បង្កើតនូវដំណោះស្រាយឆ្លើយតបនឹងបញ្ហា និងលើកទៅធ្វើបទបង្ហាញដើម្បីបង្កើតឱ្យមានផលវិជ្ជមាន ដែលជាឱកាសសម្រាប់យុវជនក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងអន្តរជាតិ និងរៀនសូត្រ។ កម្មវិធីនេះមិនតម្រូវឱ្យចំណាយក្នុងការចុះឈ្មោះនោះឡើយ ដែលខាងកម្មវិធីថែមទាំងរ៉ាប់រងការធ្វើដំណើរទាំងពេលទៅនិងពេលមកវិញ ការចំណាយលើការហូបចុក និងស្នាក់នៅ។

ដើម្បីអាចដាក់ពាក្យបាន យុវជនអាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/GvBMGZYJ7KzoaXBH9 បំពេញពាក្យឱ្យបានមុនថ្ងៃទី ១៥ កក្កដា ២០២៥។ បេក្ខជនអាចដាក់ពាក្យជាក្រុមដែលមានសមាជិកចន្លោះពី ២ ទៅ ៥នាក់ ហើយក្នុងករណីមិនមានក្រុម បេក្ខជនអាចដាក់ជាបុគ្គលជាមុនសិនបាន ដែលកម្មវិធីនឹងរៀបចំក្រុមអោយពេលក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង