681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងការបរទេសកម្ពុជា បើកកិច្ចប្រជុំលើកដំបូងស្តីពីបណ្តឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅICJ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួរការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បើកកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។កិច្ចប្រជុំ ពិនិត្យ និងពិភាក្សា អំពីបច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និង ផែនការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាប្រធាន។

គួរបញ្ជាក់ថា កម្ពុជា និងថៃ កំពុងមានភាពតានតឹងកាន់តែកើឡើងលើបញ្ហាព្រំដែន ក្រោយកងទ័ពថៃលបលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី នាំឱ្យកងទ័ពកម្ពុជាម្នាក់ពលីជីវិត កាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចយកតំបន់ចំនួន៤ មានតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕


Khcct banner

អត្ថបទទាក់ទង