Cctime 6monthsfree desktop
Cc times  web banner kh (2)

កងពលតូចលេខ៧០ចេញបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងជំនួបជាមួយរដ្ឋមន្ត្រីហុងគ្រី

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖កងប្រតិបត្តិការរុករក និង សង្គ្រោះ៧១១កងពលតូចលេខ៧០ បានចេញប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅអគារមិត្តភាពទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ការបាញ់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី មានបទបញ្ជាផ្ទាល់ពី ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការ កង ទ័ព ជើង គោក និង លោក ឧត្ដមសេនីយ៍ ឯក ម៉ៅ សុផាន់ មេបញ្ជាការ កង ពល តូច លេខ៧០ បានបញ្ជូន កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចុះទៅបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអគារធ្វើការនៃទីស្តីការគណរដ្ឋមន្ត្រី។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង