681 ezgif.com resize
Moneygramott moi1280x163px

អ្នកនាំពាក្យចោទសួរ២សំណួរទៅអ្នកនាំពាក្យក្រសួងការបរទេសថៃដែលចោទកម្ពុជាបំផ្លាញទំនាក់ទំនង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់សម្តេច ហ៊ុន សែន

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៩ មិថុនានេះ បានចោទជាសំណួរចំនួន២ ទៅលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ដែលចោទថា ការបែកធ្លាយសំឡេងកិច្ចសន្ទនារបស់សម្តេច ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីថៃ គឺបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ រំលោភក្រមសីលធម៌ការទូត។

តាមរយៈសារជាសំឡេងប្រមាណជាង១នាទី លោក ជា ធីរិទ្ធ ថ្លែងចាត់ទុក សម្តីលោក Nikorndej Balankura នេះជារឿងគួរឱ្យអស់សំណើចពេលនិយាយម្តងៗ ដោយចោទប្រកាន់សម្ដេច ហ៊ុន សែន ហើយហ៊ានហារមាត់ទៅរួចថាសម្លេងសម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ គឺប៉ះពាល់ដល់ក្រមសីលធម៌ការទូត រំលោភក្រមសីលធម៌ការទូត និងបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ដែលជាអ្នកជិតខាងនិងគ្នា។

លោក ជា ធីរិទ្ធ បន្តចោទសំណួរទៅភាគីថៃថា តើនរណាបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា? ហើយតើនរណាជាអ្នកបិទព្រំដែនដោយឯកតោភាគី? ចម្លើយគឺថៃ ហើយនេះឬជាក្រមសីលធម៌ការទូត? នេះសបញ្ជាក់ថា ថៃជាអ្នកផ្តើមបំផ្លាញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

លោកបញ្ជាក់ដដែលថា សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះ គឺជាសម្ដីមួយដែលគួរឱ្យអស់សំណើច និងមិនមានការខ្មាស់អៀន ហើយលោក ជា ធីរិទ្ធ ក៏មិនចង់អត្ថាធិប្បាយច្រើនចំពោះអ្នកនាំពាក្យក្រសួងការបរទេសថៃទៀតឡើយ ព្រោះតែការចោទប្រកាន់គ្មានហេតុផល៕

Khcct banner

អត្ថបទទាក់ទង