Img 1426
Swift cc time

សម្ដេច ហ៊ុន សែន ចោទសួរការសែតថៃ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារ ដើម្បីតាមដានហេ្វសប៊ុករបស់សម្ដេច បើអ្នកស្អាតស្អំមែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានចោទសួរចំពោះកាសែត THE NATIONរបស់ថៃថា ហេតុអ្វីចាំបាច់ត្រូវ បង្កើតក្រុមការងារដើម្បីតាមដានហ្វេសបុករបស់សម្តេច បើអ្នកស្អាតស្អំមែននោះ។

បើតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងែនេះកាសែត THE NATION របស់ថៃ បានចេញផ្សាយ អំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។

សម្ដេច ហ៊ុន សែន បានចោទជាសំណួរថា ហេតុអ្វីចាំបាច់ខ្លាច FACEBOOK របស់ខ្ញុំ !ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ សម្ដេចបន្ថែមថា ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន៕


Khcct banner

អត្ថបទទាក់ទង