681 ezgif.com resize
Swift cc time

យុវជនក្រុម«ពុទ្ធនារីឫទ្ធិ» ជាប់ជ័យលាភីលេខ១ ប្រកួតកម្មវិធីទស្សនៈយុវជន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជនក្រុម«ពុទ្ធនារីឫទ្ធិ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតជជែកដេញដោលកម្មវិធីទស្សនៈយុវជន ក្រោមប្រធានបទ«ការចំណាកស្រុកជាកត្តាជម្រុញឲ្យស្ត្រីមានការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ»។

ប្រកួតកម្មវិធីទស្សនៈយុវជន វគ្គផ្តាច់ព្រ័ត្រនេះ ក្រោមមូលបទ៖ ស្រី្ត និងសកលភារូបនីយកម្ម ដោយផ្តោតទៅលើការចំណាកស្រុកជាកត្តាជម្រុញឲ្យស្ត្រីមានការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ក្រោយការប្រកួតដ៏តឹងរឹង ក្រុម«ពុទ្ធនារីឫទ្ធិ»ទទួលបានជ័យលាភីលេខ១ ដោយមាន លោក នី ពិសិដ្ឋពង្ស, កញ្ញា ស៊ីថន រេតធីតា, កញ្ញា ឈាង ម៉ីនាង និងកញ្ញា ខុន សិរីវឌ្ឍនា និងក្រុម«មេរ៉ាសម្បយោគបញ្»ទទូលបានជ័យលាភីលេខ២ រួមមាន កញ្ញា យង់ ស្រីនាង, កញ្ញា ស៊ូ នីតា, កញ្ញា ផេង សុច័ន្ទ និង លោក សុខ សម្បត្តិ។

ការសម្រេចនេះ ក្រោយពីមានការជម្រុះបេក្ខជនប្រកួតប្រមាណ ៩០នាក់ ឆ្លងកាត់វគ្គជម្រុះ សម្ភាស ការវឹកហាត់ ការប្រកួតសាកល្បង វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ការជម្រុះវគ្គចុងក្រោយនេះ ស្ថិតក្រោមការដាក់ពិន្ទុរបស់គណៈកម្មការ ៣រូប រួមមាន លោកស្រី អេង ចាន់ឌី, កញ្ញា ហេង បូដាលីន និង លោក ងួន វ៉ាយុ ដោយផ្អែកលើ អត្ថន័យ បច្ចេកទេសក្រុម និងការប្រកួត និងបែបបទពាក្យសម្តីជាដើម។

គួរបញ្ជាក់ថា កម្មវិធីទស្សនៈយុវជន បានរៀបចំឡើង ៤លើករួចមកហើយ ដោយបានផ្តល់ឳកាសដល់យុវជន សិស្សនិស្សិត អាចបញ្ចេញសមត្ថភាព ភាពក្លាហាន ក្នុងការជជែកដេញដោល ក្រោមប្រធានបទ ស្រ្តី និងយេនឌ័រ ដោយអាចអភិវឌ្ឍសមត្ថភាពខ្លួនឯង ព្រមទាំងអាចជួយបន្ទរសំឡេងលើកកម្ពស់សិទ្ធនារី ក្នុងសម័យឌីជីថល៕

Khcct banner

អត្ថបទទាក់ទង