Smart saver cctime web bannertif

បេក្ខជនជាង៥០០នាក់ បានប្រឡងវគ្គសំណេរ អាហារូបករណ៍MEXTរបស់ជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ គេហទំព័រក្រសួងអប់រំ 

ភ្នំពេញ៖ បេក្ខជន ៤៨៦ នាក់ បានប្រឡងដំណើរការសរសេរ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីប្រជែងយកអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន (MEXT 2026) ។ បេក្ខជនប្រឡងលើវិញ្ញាសាដែលបានកំណត់ទៅតាមកម្រិត និងជំនាញដែលខ្លួនបានជ្រើសរើស។

យោងតាមគេហទំព័រក្រសួងអប់រំ ការប្រឡងនេះបានប្រព្រឹត្តទៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានភាសាបរទេស ដែលមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ៤៨៦ នាក់ មាន២៣បន្ទប់ និងចែកចេញជា៤ កម្រិតរួមមាន ថ្នាក់ក្រោយឧត្តមសិក្សា និស្សិតថ្នាក់ឧត្តមសិក្សា និស្សិតថ្នាក់មធ្យមសិក្សាបច្ចេកទេស និងនិស្សិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា ដំណើរការប្រឡងសំណេរនេះ ត្រូវបានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន។ បេក្ខជនដែលចូលរួមប្រឡងវគ្គនេះ នឹងត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាដែលបានកំណត់ទៅតាមកម្រិត និងជំនាញដែលខ្លួនបានជ្រើសរើស។

គួរបញ្ជាក់ថា អាហារូបករណ៍ MEXT ជាអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន សម្រាប់និស្សិតកម្ពុជាដែលមានបំណងចាប់យកឱកាសសិក្សានៅជប៉ុននៅក្នុងកម្រិត៤ផ្សេងគ្នារួមមាន ថ្នាក់ក្រោយឧត្តមសិក្សា និស្សិតថ្នាក់ឧត្តមសិក្សា និស្សិតថ្នាក់មធ្យមសិក្សាបច្ចេកទេស និងនិស្សិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង