681 ezgif.com resize
Moneygramott moi1280x163px

ក្រុមហ៊ុន Smart Axiata គាំទ្រការសម្រេចរបស់សម្តេច ហ៊ុន ម៉ាណែត នឹងផ្លាស់ប្តូរទៅប្រើបណ្តាញ IP Transit ក្នុងការបង្កើតអនាគតឌីជីថលឯករាជ្យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងធ្វើការប្តូរទិសដៅ IP transit អន្តរជាតិចម្បងរបស់កម្ពុជា ដែលជាជំហានសំខាន់មួយក្នុងការបង្កើតអនាគតឌីជីថលឯករាជ្យ និង រឹងមាំសម្រាប់ប្រទេសជាតិ។ដំណើរនៃការផ្លាស់ប្តូរនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកិច្ចផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតឯករាជ្យភាពឌីជីថលពេញលេញ។

បើតាមក្រុមហ៊ុន Smart Axiata ក្នុងដំណើរការនៃការផ្លាស់ប្តូរទៅប្រើបណ្តាញ IP Transit ថ្មី ដែលមានសុវត្ថិភាព និងឯករាជ្យភាពជាតិកាន់តែខ្ពស់ អតិថិជនអាចនឹងជួបប្រទះនូវការថយចុះសមត្ថភាព និងល្បឿននៃសេវាអ៊ីនធឺណិតជាបណ្ដោះអាសន្ន នៅលើបណ្តាសេវា Mobile Internet, Smart @Home និង Fiber+ ដោយសារតែការផ្លាស់ប្ដូរទិសដៅនៃការបញ្ជូនទិន្នន័យតាមច្រកអន្តរជាតិផ្សេងទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការអភ័យទោសចំពោះការរអាក់រអួលនេះ និងអរគុណចំពោះការអត់ធ្មត់ និងការយោគយល់របស់អតិថិជន ក្នុងដំណាក់កាលដ៏សំខាន់នេះ។ ក្រុមការងារបច្ចេកទេសរបស់ Smart Axiata កំពុងធ្វើការយ៉ាងហ្មត់ចត់ដើម្បីស្ដារសេវាកម្ម និងល្បឿនអឺនធឺណិតឱ្យមានស្ថិរភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ក្រុមហ៊ុន Smart Axiata បន្តថា ការគាំទ្ររបស់អតិថិជនគ្រប់រូបគឺមានអត្ថន័យយ៉ាងសំខាន់ក្នុងដំណើរផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះ។ ក្រុមហ៊ុន Smart Axiata កំពុងរួមចំណែកក្នុងការជំរុញកម្ពុជា ឱ្យកាន់តែរឹងមាំ មានឯករាជ្យភាព និងមានភាពធន់ខ្ពស់៕


Khcct banner

អត្ថបទទាក់ទង