Img 1426
Swift cc time

កម្ពុជាត្រៀមប្រារព្ធព្រះរាជពិធី«រុក្ខទិវា» ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបតំណាង ក្នុងព្រះរាជពិធី«រុក្ខទិវា»

កំពង់ចាម៖ កម្ពុជាត្រៀមរៀបចំប្រារព្ធពិធីរុក្ខទិវា ឆ្នាំ២០២៥ នៅក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ការរៀបចំទីតាំងត្រៀមនេះក្រុមការងារបានសម្រេចបានរួមមាន៖ បានផ្សាំដើមធ្នង់ចំនួន ២ដើម ត្រៀមសម្រាប់ថ្វាយ ព្រះមហាក្សត្រ ដាំជានិមិត្តរូប ត្រៀមទីលានសម្រាប់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ ដាំកូនឈើ ក្នុងនោះបានដាំដើមនាងនួន និងធ្នង់បានចំនួន ២ប្លុក ក្នុងចំណោម ៤ប្លុក បានរៀបចំធ្វើផ្លូវថ្មីចំនួន ៩ខ្សែ ក្នុងបរិវេណប្រារព្ធពិធីមានប្រវែងសរុប ៩១០ម៉ែត្រ ដោយបានចាក់ថ្មមិចអស់ ៦១០ម៉ែត្រគូប។

ជាមួយគ្នានេះ ក្រុមការងារកំពុងសាងសង់វេទិកាកណ្តាល ទទឹង ៧,៤ម៉ែត្រ និងបណ្តោយ ១៨,៥ម៉ែត្រ អាចដាក់បាន ១៩៥ ទៅ ២០៥នាក់ និងត្រៀមសាងសង់វេទិកាចំនួន ២ទៀត នៅសងខាង (ឆ្វេង និងស្ដាំ) មានទទឹង ៧,៤ម៉ែត្រ និង បណ្តោយ ១១ម៉ែត្រ អាចដាក់បាន ១៣៨នាក់ ទាំងពីរវេទិកា និងបានដាំកូនឈើជាចម្ការលើផ្ទៃដីទំហំ ៨ហិកតា ស្មើនឹង ១០ ៣៨០ដើម រួមមានប្រភេទកូនឈើ នាងនួន ធ្នង់ គ្រញូង បេង និងដាំលម្អជុំវិញតាមដងផ្លូវដោយប្រភេទឈើត្របែកព្រៃ និងក្ងោក ព្រមទាំងបានជួបពិភាក្សាជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកពង់ចាម។

ក្រុមការងារបានកំណត់មុខសញ្ញាសម្រាប់អនុវត្តរួមមាន ធ្វើផ្លូវមេចូល១ខ្សែ ប្រវែង ២,៣គីឡូម៉ែត និងផ្លូវបញ្ជៀសចរាចរណ៍ជុំវិញទីកន្លែងប្រារព្វពិធី១ខ្សែ ប្រវែង ១,៦គីឡូ ត្រៀមក្រុមសិល្បៈសម្ដែងក្នុងពេលប្រារព្ធពិធី ត្រៀមនិមន្តព្រះសង្ឃ និងត្រៀមសុន្ទរកថាសម្រាប់ខេត្តកំពង់ចាមផងដែរ៕

Khcct banner

អត្ថបទទាក់ទង