Smart saver cctime web bannertif

ថៃជម្លៀសពលរដ្ឋជាង៥០០នាក់ ក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកក្បែរព្រំដែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មីយ៉ាន់ម៉ា៖ យោធាថៃនៅក្បែរព្រំដែនមីយ៉ាន់ម៉ាក្នុងខេត្តតាកនៅថ្ងៃទី ៣ ខែ មិថុនានេះបានជម្លៀសពលរដ្ឋខ្លួនឡើងដល់ជាង ៥០០នាក់ដែលរស់នៅក្បែរព្រំដែនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នក្រោយយោធាមីយ៉ាន់ម៉ាការ៉ែនបានប្រើយន្តហោះគ្មានមនុស្សបើកដើម្បីទម្លាក់គ្រាប់បែក វាយប្រហារលើទាហានភូមានៅតំបន់ Thibabo ស្រុក Myawchai ដែលនៅជាប់ព្រំដែនភូមិផងជាមួយនឹងប្រទេសថៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃដោយសារតែស្ថានភាពប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងកម្លាំងការ៉ែ ននិងទាហានមីយ៉ាន់ក្បែរព្រំដែនថៃដូចច្នេះដើម្បីសុវត្ថិភាពកងកម្លាំងថៃបានជម្លៀសពលរដ្ឋខ្លួនចំនួន ៥០៧នាក់ភៀសខ្លួនចេញពីព្រំដែនប្រយុទ្ធរបស់យោធាមីយ៉ាន់ម៉ាជាបណ្តោះអាសន្ន។ ជាការឆ្លើយតបថៃបានបញ្ចូនយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងល្បាតាមព្រំដែនក្បែរប្រទេសមីយ៉ាន់ម៉ាដើម្បីការពារពីការទម្លាក់គ្រាប់ណាមួយពីមីយ៉ាន់ម៉ា៕ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង