681 ezgif.com resize
Swift cc time

«វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥»ជ្រើសរើសយុវជនដែលស្រលាញ់វិស័យភាពយន្ត ដើម្បីកសាងសមត្ថភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ Cambodia Cinema Department

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសជ្រើសរើសអ្នកដែលមានចំណង់ចំណូលចិត្តក្នុងវិស័យភាពយន្ត ដើម្បីចូលរួម «វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥» ចាប់ពី ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥។ វគ្គបណ្តុះបណ្តាលនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី ២០ មិថុនា ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរ ឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹង ជំនាញ និងបង្កើតឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យភាពយន្ត។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា នឹងផ្តោតសំខាន់លើ ការសរសេរអត្ថបទភាពយន្ត (Script) ការដឹកនាំរឿង (Directing) ការរៀបចំប្លង់ថត (Cinematography) ព្រមទាំងជំនាញមួយចំនួនទៀតដូចជា ការតុបតែង លំអរឆាក (Arts and Prop) ការដំឡើង និងកែពណ៍រូបភាព (Editing / Color grading) ការផ្តុំសម្លេង (Sound mixing)។

វគ្គបណ្តុះបណ្តាលនេះ បានបើកទទួលពាក្យចូលរៀន ចាប់ពី ថ្ងៃទី ១- ២០ ខែមិថុនា ឆ្នាំ ២០២៥ ហើយនឹងបិទទទួលពាក្យចូលរៀន ម៉ោង ៥ល្ងាច ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។ ការប្រកាសលទ្ធផលបេក្ខជនដែលជាប់ជាស្ថាពរ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ហើយសិស្សនឹងចាប់ផ្តើមចូលរៀន ចាប់ពី ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥។

ក្រសួងវប្បធម៌បានគូសបញ្ជាក់ថា លក្ខខណ្ឌដែលអាចដាក់ពាក្យបាន បេក្ខជនត្រូវមានសញ្ជាតិ ខ្មែរ ដែលមានអាយុចាប់ពី 20 ឆ្នាំ ដល់ 35ឆ្នាំ ព្រមទាំងមានបទពិសោធន៍ខ្លះ ឬមានចំណេះដឹងមូលដ្ឋានក្នុងវិស័យ ភាពយន្ត ឬប្រពន្ធ័ផ្សព្វផ្សាយ៕


Khcct banner

អត្ថបទទាក់ទង