Smart saver cctime web bannertif

ឱកាស«ផ្លាស់ប្តូរការសិក្សានៅប្រទេសជប៉ុន» រយៈពេលមួយសប្តាហ៍ សម្រាប់សិស្សថ្នាក់វិទ្យាល័យ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ គេហទំព័រ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

ភ្នំពេញ៖ EACAT Homestay Program 2025 ចាប់ផ្តើមបើកទទួលពាក្យពីសិស្សវិទ្យាល័យកម្ពុជា ដែលមានបំណងក្នុងការចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីផ្លាស់ប្តូរការសិក្សានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ កញ្ញា ដល់ថ្ងៃទី ៦តុលា ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន បានឱ្យដឹងថា កម្មវីធី EACAT Homestay Program 2025 ជាកម្មវិធីមួយដែលផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យកម្ពុជាដែលជាសិស្សថ្នាក់ទី ១០ ១១ ឬ ទី១២ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាដោយស្នាក់នៅជប៉ុន១សប្តាហ៍ ដើម្បី ស្វែងយល់ពីវប្បធម៌ជប៉ុន និងផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សដទៃទៀត ដើម្បីក្លាយជាយុវជនដែលមានភាពជាអ្នកដឹកនាំនាពេលអនាគត។

សេចក្តីជូនដំណឹងបានគូសបញ្ជាក់ថា សិស្សដែលអាចដាក់ពាក្យបានត្រូវតែមានសញ្ជាតិខ្មែរ ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យតាមការកំណត់កម្រិតថ្នាក់ខាងលើ ដែលមិនធ្លាប់មានបទពិសោធន៍ធ្វើដំណើរទៅក្រៅប្រទេសកន្លងមក។ ក្នុងករណីមានចំណាប់អារម្មណ៍ សិស្សអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/gkPTasMCakUw2Rhh7 ឱ្យបានត្រឹមថ្ងៃទី ១៥ មិថុនា ២០២៥។

គួរបញ្ជាក់ថា នៅក្នុងការដាក់ពាក្យនេះ សិស្សត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន និងឆ្លើយសំណួរពីរជាភាសាអង់គ្លេស ដែលទី១ សិស្សត្រូវពន្យល់ពីមូលហេតុដែលមានបំណងក្នុងការចូលរួមកម្មវិធីមួយនេះ និងទី២ សិស្សនឹងត្រូវសរសេរពីការចង់ឃើញប្រទេសកម្ពុជាក្លាយជាបែបណានាពេលខាងមុខ ហើយតើគួរមានគោលនយោបាយបែបណាទើបអាចសម្រេចបែបនោះបាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង