Smart saver cctime web bannertif

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែ មិថុនា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៤។ ទិវានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

យោងតាមសារចរនៃរាជរដ្ឋាភិបាល បានឱ្យដឹងថា កម្ពុជាបានកំណត់យកថ្ងៃទី ១៥ មិថុនា ជារៀងរាល់ឆ្នាំ ក្នុងការប្រារព្ធទិវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ នៅក្នុងឱកាសលើកទី៨នេះ ទិវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងប្រារព្ធឡើងក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។

គួរបញ្ជាក់ថា ទិវានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល និងវិស័យឯកជន បានយល់ពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជម្រុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង