Smart saver cctime web bannertif

គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី០៣ ដល់ទី០៦ ខែមិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី០៣ ដល់ទី០៦ ខែមិថុនា ឆ្នាំ២០២៥។ជាដំណើរទស្សនកិច្ច ដើម្បីពង្រឹងសាមគ្គីភា និង មិត្តភាព របស់ប្រទេសកម្ពុជា និងវៀតណាម។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាន នៃ កងយោធពលខេមរភូមិន្ទ។

គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាស្អែកនេះ គឺដឹកនាំដោយលោក នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និង ជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។ក្នុងទស្សនកិច្ចនោះ លោកនឹងជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបជាមួយលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមមកកាន់ប្រទេសកម្ពុជាស្អែកនេះ គឺផ្តោតសំខាន់លើការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និង វៀតណាម។ហើយក្នុងទស្សនកិច្ចនោះ លោកនឹងទៅទស្សនកិច្ចសាលាហ្វឹកហ្វឺនយោធភូមិភាគទី៤ និង ទស្សនាប្រាង្គប្រាសាទមួយចំនួននៅក្នុងខេត្តសៀមរាប។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង