Smart saver cctime web bannertif

សាកលវិទ្យាល័យខេមតិច ចុះ MOU ជាមួយវិទ្យាល័យ៦នៅខេត្តសៀមរាប ដើម្បី«អភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥នេះ បានចុះ MOU ជាមួយវិទ្យាល័យ៦នៅខេត្តសៀមរាប ដើម្បីអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា រួមមានវិទ្យាល័យ១០ មករា ១៩៧៩ វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុនសែន សៀមរាប សាលាវេសហ្គេតអន្តរជាតិ សាលាហ្គោគ្លូប៊ល សាលាអន្តរជាតិអាយឃ្យូ ។ កម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាព លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។

ការចុះអនុស្សរណៈយោគយល់នេះ គឺជាកិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យារួមមានបុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្ស ការរៀបចំសិក្ខាសាលា កម្មវិធីនានារួមគ្នាដែលទាក់ទងទៅនិងការអប់រំ និងអាហារូបករណ៍ជូនដល់សិស្សានុសិស្សដែលមកពីសាលាទាំង៦ដែលបានចុះ MOU ក្នុងចំនួនកំណត់។

បន្ថែមពីការចុះអនុស្សរណៈយោគយល់នេះ សាកលវិទ្យាល័យខេមតិចក៏បានរៀបចំសិក្ខាសាលា ស្តីពីមុខជំនាញថ្នាក់ឧត្តមសិក្សា និងតម្រូវការទីផ្សារការងារជូនដល់សិស្សានុសិស្សពីការជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវទៅតាមក្តីស្រលាញ់ និងតម្រូវការទីផ្សារការងារ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ សាកលវិទ្យាល័យខេមតិចបានចុះ MOU ជាមួយនឹងសាលារៀនចំនួនបីនៅខេត្តកំពង់ចាម។ សាលាខេមតិចនឹងបន្តចុះកិច្ចព្រមព្រៀងជាមួយនឹងខេត្តគោលដៅ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំស្ទែម និងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានបំណងចង់សិក្សាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យានៅសាលាខេមតិច៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង