681 ezgif.com resize
Swift cc time

ក្រុមយុវជនកម្ពុជាបាន«ជ័យលាភីលេខ៣» ថ្នាក់ពិភពលោកក្នុងការប្រកួត Huawei ICT Competition នៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភពរូបភាព៖ គេហទំព័រក្រសួងអប់រំ

ភ្នំពេញ៖ ក្រុមយុវជនកម្ពុជា បានជ័យលាភីលេខ៣ ថ្នាក់ពិភពលោកក្នុងការប្រកួតផ្នែកវិញ្ញាសា Innovation Track នៃការប្រកួត Huawei ICT Competition។ យុវជនទាំងបីរូបរួមមាន កញ្ញា វង់ ពេជ្រចរណៃ និង កញ្ញា ហេង កល្យាណ ជានិស្សិតឆ្នាំទី៤ និង លោក ផល​ ចាន់ផាយុ ជានិស្សិតឆ្នាំទី៣ ជានិស្សិតដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

យុវជនក្រុមនេះ កាលពីខែកុម្ភៈ បានប្រកួតនៅម៉ាឡេស៊ី ទទួលបាន«ជ័យលាភីលេខ១» ក្នុងការប្រកួតបច្ចេកវិទ្យាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រោយបានជាប់ជ័យលាភីលេខ១ប្រចាំថ្នាក់តំបន់ យុវជនទាំងបីរូប បានចូលរួមប្រកួត Global Final នៅប្រទេសចិននាខែឧសភានេះ។​

បើតាមគេហទំព័រ Huawei Cambodia នៅក្នុងវគ្គ Global Final នេះ ក្រុមយុវជនកម្ពុជា បានទទួលជ័យលាភីលេខ៣ ថ្នាក់ពិភពលោកក្នុងការប្រកួតផ្នែកវិញ្ញាសា Innovation Track នៃការប្រកួត Huawei ICT Competition Global Final 2024–2025 នៅទីក្រុងសិនជិន នៃប្រទេសចិន។

គួររំលឹកថា កម្មវិធី Huawei ICT Competition ជាកម្មវិធីមួយដែលជ្រើសរើសនិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានាដែលកំពុងចាប់យកជំនាញសិក្សាពាក់ព័ន្ធនឹងបច្ចេកវិទ្យាដើម្បីបង្កើតនូវគំនិត​ដើម្បីជាដំណោះស្រាយបញ្ហាណាមួយនៅក្នុងប្រទេសរបស់ខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យា៕

Khcct banner

អត្ថបទទាក់ទង