Smart saver cctime web bannertif

កូរ៉េខាងជើងចាត់ទុក«ខែលការពារ»មាសអាម៉េរិកគឺជាផែនការគ្រោះថ្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានថ្កោលទោសផែនការខែលការពារមាស រឺ Golden Dome របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និងចាត់ទុកផែនការខែលមាសដែលមានតម្លៃដល់ទៅ ១៧៥ពាន់លានដុល្លាររបស់អាម៉េរិកគឺជាសញ្ញានៃការគំរាមគំហែង និងជាផែនការគ្រោះថ្នាក់ដែលអាចនិងបង្កបញ្ហាដល់ពិភពលោក។ ការព្រួយបារម្ភរបស់កូរ៉េខាងជើងនេះធ្វើឡើងក្រោយពីលោកដូណាល់ត្រាំបានប្រកាសផែនការសាងសង់ប្រព័ន្ធការពារដែនអាកាសកម្រិតមាសមិនធ្លាប់មានដែលមានសមត្ថភាពស្ទាក់ចាប់ប្រភេទម៉ីស៊ីលដែលមានល្បឿនលឿនជាងសម្លេងជាងដើម។

យោងតាមក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងបានចាត់ទុកគំនិតផ្តួចផ្តើមសាងសង់ប្រព័ន្ធការពារដែនអាកាសមាសនេះជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតដែលមានគោលបំណងគម្រាមកំហែងដល់សន្តិសុខអន្តរជាតិ។ កូរ៉េខាងជើងចាត់ទុកអាម៉េរិកថាកំពុងតែបង្កើតយោធានៅខាងក្រៅអវកាសដែលការសាងសង់ប្រព័ន្ធនេះនិងនាំទៅដល់ការវាយប្រហារឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែរ ហើយផែនការរបស់សហរដ្ឋអាម៉េរិកកសាងប្រព័ន្ធការពារថ្មីនេះគឺជាមូលហេតុដើមចមនៃការជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងសង្រ្គាមអវកាស។

ក្រៅពីកូរ៉េខាងជើងប្រទេសចិនបានសម្តែងការព្រួយបារម្ភអំពីផែនការការសាងសង់ប្រព័ន្ធខែលមាស Golden Dome ការពារប្រព័ន្ធដែនអាកាសអាម៉េរិកដោយចិនបានចាត់ទុកផែនការរបស់លោកត្រាំនេះគឺបាន បង្កើនហានិភ័យនៃការប្រែក្លាយលំហអាកាសទៅជាតំបន់សង្គ្រាម និងបង្កើតការប្រកួតប្រជែងអាវុធអវកាស និងធ្វើឱ្យរង្គោះរង្គើប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងអាវុធអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning 

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning កាលពីថ្ងៃពុធទី ២១ ខែ ឧសភា ឆ្នាំ ២០២៥ បានជំរុញឱ្យសហរដ្ឋអាម៉េរិកបោះបង់ចោលការអភិវឌ្ឍន៍ និងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលសកល ហើយចាត់វិធានការជាក់ស្តែងដើម្បីបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ និងរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល។ លោកស្រីបានចាត់ទុកគម្រោងនេះ រំលោភលើគោលការណ៍នៃការប្រើប្រាស់ដោយសន្តិវិធីនៅក្នុងសន្ធិសញ្ញាអវកាសខាងក្រៅ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង