Smart saver cctime web bannertif

ម៉ាក្រុងត្រូវបានប្រពន្ធ«ទះកំផ្លៀង»ក្រោយមកដល់វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វៀតណាម៖ ប្រធានាធិបតីបារាំងលោក អ៊ីម៉ានញូអែល ម៉ាក្រុង ត្រូវបានភរិយាលោក លោកជំទាវ Brigitte Macron ដែលមានវ័យ ៧២ឆ្នាំ ពោលគឺបងលោកម៉ាក្រុងដល់ទៅ ២៥ឆ្នាំ បានទះកំផ្លៀងលោកបែបលេងសើចនៅលើយន្តហោះពិសេសរបស់លោកនៅពេលដែលលោកធ្វើដំណើរមកកាន់ប្រទេសវៀតណាមក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ។

តាមវីដេអូដែលគេឃើញមុនការចាកចេញពីយន្តហោះពិសេសផ្ទាល់ខ្លួនគេឃើញភរិយាលោកម៉ាក្រុងបានទះកំផ្លៀងបែបលេងសើច ក្រោយមកពីមានជម្លោះបន្តិចបន្តួចជាមួយភរិយានៅពេលចាកចេញពីយន្តហោះពិសេសលោម៉ាក្រុងព្យាយាមឲ្យភរិយាកៀកដៃតែលោកស្រីបែរមិនធ្វើតាមលោកម៉ាក្រុងទៅវិញ។

ភ្លាមៗក្រោយពីមានការផ្ទុះវែកញែកពាសពេញបណ្តាញសង្គមលោក ទាំងលោកម៉ាក្រុង និង វិមាន Elysée បានចេញបដិសេធថានេះមិនមែនជាជម្លោះឡើយគ្រាន់តែជាការលេងសើចបែបប្តីប្រពន្ធតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាលោក Emmanuel Macron បានរៀបការជាមួយលោកជំទាវ Brigitte Macron តាំងពីឆ្នាំ ២០០៧ ហើយលោកស្រីគឺជាប្រពន្ធដំបូងរបស់ម៉ាក្រុង។ ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមនៅពេលដែល ម៉ាក្រុង ជាសិស្សអាយុ ១៥ ឆ្នាំរៀននៅវិទ្យាល័យ La Providence ក្នុងទីក្រុង Amiens ប្រទេសបារាំង ដែលពេលនោះលោកស្រី Brigitte ជាគ្រូបង្រៀនរបស់គាត់។ នៅពេលនោះ លោកស្រី Brigitte មានអាយុ ៣៩ ឆ្នាំហើយធ្លាប់រៀបការមានកូនបីនាក់។ លោកម៉ាក្រុងបច្ចុប្បន្នមានវ័យ ៤៧ ឆ្នាំ ស្របពេលដែភរិយាលោកមានអាយុដល់ទៅ ៧២ ឆ្នាំ បងរបស់លោកម៉ាក្រុងដល់ទៅ ២៥ឆ្នាំ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង