Smart saver cctime web bannertif

ត្រាំថាពូទីនជាមនុស្សឆ្កួតក្រោយរុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំចូលអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបន្ទាប់ពីការវាយលុកតាមអាកាសដ៏ធំបំផុតរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ទុះ។ តាមប្រព័ន្ធផ្សព្វផ្សាយ Truth Social កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ លោក ត្រាំបានហៅលោកពូទីនថាឆ្កួតមែនទែនបន្ទាប់កម្លាំងរុស្ស៊ីបានបាញ់ដ្រូន និងមីស៊ីលចំនួន ៣៦៧គ្រឿងចូលក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងរាប់សិបនាក់ទៀតរងរបួស។

លោក ដូណាល់ត្រាំបានបង្ហាញការមិនពេញចិត្តលើសកម្មភាពរបស់លោក ពូទីន ដែលបានបើកការវាយទ្រង់ទ្រាយធំចូលអ៊ុយក្រែនលោកត្រាំបានរៀបរាប់ថាខ្ញុំតែងតែមានទំនាក់ទំនងល្អជាមួយលោក ប្រធានាធិបតី ពូទីន នៃប្រទេសរុស្ស៊ី ហើយពេលនេះលោកពិតជាឆ្កួតមែន ត្រាំ បានព្រមានថា មហិច្ឆតារបស់លោកពូទីនក្នុងការដណ្តើមយកអ៊ុយក្រែនទាំងស្រុងនិងនាំឲ្យធ្វើឲ្យរុស្ស៊ីបរាជ័យ។

លោក ត្រាំ ថែមទាំងស្តីបន្ទោសឲ្យប្រធានាធិបតីអ៊ុយក្រែន ហ្សលែនស្គីទៀតថាគ្រប់សំដីដែលនិយាយចេញពីមាត់របស់លោកច្រើនតែនាំបញ្ហាចូលជាងដំណោះស្រាយ លោកថាលោក ហ្សេលែនស្គីគួរតែបិតមាត់ប្រសើរជាងនិយាយនាំរឿង។ លោកត្រាំសង្គត់ធ្ងន់ទៀតថាសង្រ្គាមនេះគឺ រវាងលោកពូទីន ហ្សេលែនស្គី និងលោក ចូបៃដិន រឿងទាំងអស់នេះនឹងមិនអាចកើតឡើយប្រសិនបើលោកជាប្រធានាធិបតីនាពេលនោះ ពេលនេះលោកកំពុងតែជួយពន្លត់សង្រ្គាម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង