Smart saver cctime web bannertif

ក្រសួងបរិស្ថានប្រកាសជ្រើសរើស«និស្សិតស្ម័គ្រចិត្តចំនួន១០រូប»សម្រាប់បំពេញការងារឬកម្មសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ដើម្បីចូលរួមបំពេញការងារ ឬធ្វើកម្មសិក្សានៅក្នុងនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន ១០ រូប។ ការជ្រើសរើសនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតក្នុងការរៀនសូត្រ និងដកពិសោធន៍ការងារជាក់ស្តែង។

យោងតាមសេចក្តីប្រកាសនៃក្រសួងបរិស្ថាន បានឱ្យដឹងថា ការងារនេះតម្រូវឱ្យនិស្សិតបំពេញការងាររយៈពេល ៦ ខែ (២ វេន/ថ្ងៃ) ឬ ១ ឆ្នាំ (១ វេន/ថ្ងៃ)។ ក្រសួងនឹងជ្រើសរើសនិស្សិតសម្រាប់បំពេញកិច្ចការនៅក្នុងការិយាល័យ៣ផ្សេងគ្នាគឺ ការិយាល័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការិយាល័យព័ត៌មានវិទ្យា និងការិយាល័យរដ្ឋបាល និងផែនការហិរញ្ញវត្ថុ។

បើតាមប្រភពដដែល ការិយាល័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន ត្រូវការនិស្សិត ៥ រូប ដែលបែងចែកជាផ្នែកសរសេរខ្លឹមសារព័ត៌មាន ២ រូប ផ្នែកថតរូប ២ រូប និងផ្នែកកាត់តវីដេអូ ១ រូប។ ចំណែកការិយាល័យព័ត៌មានវិទ្យា ត្រូវការនិស្សិត ៤ រូប សម្រាប់ផ្នែករចនារូប ២ រូប និងផ្នែកគ្រប់គ្រងបណ្តាញសង្គម ២ រូប។ បន្ថែមពីនេះ ការិយាល័យរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ ត្រូវការនិស្សិត ១ រូប សម្រាប់ផ្នែករដ្ឋបាល។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យរួមមាន៖ ប្រវត្តិរូបសង្ខេប (CV) ដែលមានបិទរូបថត និងលិខិតណែនាំ (Cover Letter) ជាភាសាខ្មែរ រួមជាមួយសញ្ញាបត្របញ្ជាក់ការសិក្សាថតចម្លង ឬលិខិតបញ្ជាក់ការសិក្សា និងអត្តសញ្ញាណប័ណ្ណថតចម្លង។

និស្សិតដែលមានបំណងដាក់ពាក្យ សូមទំនាក់ទំនងចុះឈ្មោះដោយផ្ទាល់ទៅកាន់ នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន។ សម្រាប់ព័ត៌មានលម្អិត និងការដាក់ពាក្យ អាចទំនាក់ទំនងតាមរយៈអ៊ីម៉ែល៖ [email protected] ឬតេឡេក្រាម៖ ០៩៥ ៥៦៦ ៥០១ និង ០១៦ ៨៤៥ ៣៤១។ ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង