681 ezgif.com resize
Swift cc time

រុស្ស៊ី-អ៊ុយក្រែនដោះដូរអ្នកទោសរាប់សិបនាក់ ចំពេលផ្ទុះការវាយប្រហារដោយដ្រូន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានបញ្ចប់ការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតរបស់ខ្លួនជាលើកដំបូងចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីដើមឆ្នាំ ២០២២ មក ដោយភាគីនីមួយៗបានដោះលែងអ្នកលែងឈ្លើយសឹកចំនួន ១,០០០ នាក់ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥។ ការដោះដូរនេះបានធ្វើឡើងក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយក្នុងនោះដំបូងឡើយមានឈ្លើយសឹក ៣៩០ នាក់ត្រូវបានដោះលែងនៅថ្ងៃដំបូង បន្ទាប់មក ៣០៧ នាក់នៅនិងជាច្រើននាក់ទៀតក្នុងថ្ងៃបន្តបន្ទាប់។

ប៉ុន្មានម៉ោងមុនការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំរដ្ឋធានីក្រុងគៀវរបស់អ៊ុយក្រែន និងតំបន់ផ្សេងទៀតបានស្ថិតនៅក្រោមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដ៏ធំរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងរាប់សិបនាក់រងរបួស។ មន្ត្រីអ៊ុយក្រែនបានចាត់ទុកនេះគឺជាការវាយប្រហារតាមអាកាសដ៏ធំបំផុត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហារនេះ និងរិះគន់ការឆ្លើយតបរបស់សហគមន៍អន្តរជាតិដោយលោកបានចាត់ទុកភាពស្ងៀមស្ងាត់ពីសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាម៉េរិក លើកទឹកចិត្តឱ្យមានការឈ្លានពានបន្ថែមទៀតពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ មេដឹកនាំអ៊ុយក្រែនបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងលើរុស្ស៊ីបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង