Smart saver cctime web bannertif

ទីម័រខាងកើតអាចនឹងក្លាយជា«សមាជិកពេញសិទ្ធិ»របស់អាស៊ាននាខែតុលាខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ម៉ាឡេស៊ី៖ទីម័រខាងកើត (Timor-Leste) នឹងក្លាយទៅជាសមាជិកទី ១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅខែតុលា ឆ្នាំ ២០២៥។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង បានចាត់ទុក ទីម័រខាងកើត បានធ្វើឱ្យមានវឌ្ឍនភាពដ៏មានអត្ថន័យ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសមាជិកភាពពេញលេញ ហើយប្រទេសជាសមាជិកអាស៊ាននឹងចាប់ផ្តើមនីតិវិធីច្បាប់ក្នុងស្រុករៀងៗខ្លួន ដើម្បីបញ្ចប់ដំណើរការចូលជាសមាជិករបស់ទីម័រខាងកើត ដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងខែតុលា។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan

លោក Hasan បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះសមាជិកភាពពេញលេញរបស់ទីម័រខាងកើត នៅក្នុងអាស៊ាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រ ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់តាមគោលការណ៍របស់អាស៊ាន។

លោក Mohamad បានបញ្ជាក់ទៀតថា ប្រទេសសមាជិកអាស៊ាននឹងចាប់ផ្តើមអនុវត្តនីតិវិធីច្បាប់ក្នុងប្រទេសរៀងៗខ្លួន ក្នុងគោលបំណងដើម្បីបញ្ចប់ដំណើរការចូលជាសមាជិករបស់ទីម័រខាងកើតដោយនិងជជែកគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងខែតុលា ដោយសង្ឃឹមថាទីម័រខាងកើតនិងក្លាយជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍ដែលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០២ បន្ទាប់ពី ២៤ ឆ្នាំនៃការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ប្រទេសទីម័រខាងកើតបានដាក់ពាក្យជាផ្លូវការសម្រាប់ចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ២០១១ ហើយត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅឆ្នាំ ២០២២ ដោយមានការជួយគាំទ្រពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ចាប់តាំងពីពេលនោះមក ប្រទេសទីម័រខាងកើត បានអនុវត្តជំហានសំខាន់ៗជាច្រើនឆ្ពោះទៅរកការចូលជាសមាជិក រួមទាំងយុទ្ធនាការតស៊ូមតិទូទាំងប្រទេស និងការសន្ទនាដើម្បីបង្កើនការយល់ដឹងរបស់អាស៊ាន ការចូលរួមក្នុងកម្មវិធីកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំ និងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង