
សៀមរាប៖ សិស្សានុសិស្សជាសមាជិកក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ» ចំនួន៣០០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលគោលបំណងសិក្សាស្វែងយល់ អំពីកិច្ចការងារថែរក្សា អភិរក្សសមុច្ច័យ និងវត្ថុសិល្បៈផ្សេងៗនៅក្នុងសារមន្ទីរ។

កម្មវិធីទស្សនកិច្ចនេះធ្វើឡើងជាលើកទី១ សម្រាប់សិស្សានុសិស្សចំនួន៣០០នាក់ ជាសិស្សានុសិស្សដែលមកពីវិទ្យាល័យចំនួន៥ ក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ» ដែលសិក្សានៅកម្រិតថ្នាក់ទី១១ ក្នុងខេត្តសៀមរាប មានវិទ្យាល័យអង្គរ វិទ្យាល័យ១០មករា១៩៧៩ វិទ្យាល័យហ៊ុន សែន សៀមរាប វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យសម្តេចឪខេត្តសៀមរាប។

គួរបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ»នៃក្រសួងអប់រំយុវជននិងកីឡា សាខាខេត្តសៀមរាប ដែលមានសមាជិកចំនួន៦០០នាក់ មានសិស្សកម្រិតថ្នាក់ទី១០ ចំនួន៣០០នាក់ និងកម្រិតថ្នាក់ទី១១ ចំនួន៣០០នាក់ មកពីវិទ្យាល័យចំនួន៥ខាងលើ៕
