Smart saver cctime web bannertif

សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកដែលអះអាងថា មានបារមី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយ ដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង