Img 1426
Swift cc time

សម្តេច ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែង និងលុបឈ្មោះ លោក ស៊ឺ ម៉ូរ៉ាណាល់ ពីក្របខណ្ឌ ដោយសារអវត្តមានគ្មានមូលហេតុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការលោក ស៊ី ម៉ូរ៉ាណាល់ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៅក្រសួងពាណិជ្ជកម្ម ដោយសារសាមីខ្លួនអវត្តមានគ្មានមូលហេតុ។

យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះថា សម្រេចបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការលោក ស៊ី ម៉ូរ៉ាណាល់ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៅក្រសួងពាណិជ្ជកម្ម ដោយសារសាមីខ្លួនអវត្តមានគ្មានមូលហេតុ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


Khcct banner

អត្ថបទទាក់ទង