681 ezgif.com resize
Swift cc time

កម្មវិធីប្រមូលស្នាដៃថតរូបរបស់យុវជនចិន-អាស៊ាន ចាប់ផ្តើមអំពើការផ្លូវការហើយ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ដើម្បីបណ្តុះបណ្តាលការយល់ដឹង និងពង្រឹងមិត្តភាពរវាងយុវជនចិន និងអាស៊ាន មូលនិធិផ្លាស់ប្តូរវប្បធម៌ផ្លូវសូត្រសមុទ្រក្វាងស៊ី បានរៀបចំកម្មវិធីប្រមូលស្នាដៃថតរូបរបស់យុវជនចិន-អាស៊ាន ដែលចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០២៥។

កម្មវិធីនេះមានគោលបំណងចំពោះយុវជនអាយុពី ១៨ ដល់ ៤០ ឆ្នាំ ទូទាំងពិភពលោក ដោយអំពាវនាវឲ្យចូលរួមបង្កើតស្នាដៃប្រភេទផ្សេងៗដូចជា វីដេអូខ្លី គំនូរជីវចល រឿងខ្លី ភាពយន្តឯកសារ សិល្បៈថតរូប តន្ត្រីតាមអ៊ីនធឺណិត អក្សរសិល្ប៍តាមអ៊ីនធឺណិត និងស្នាដៃសិល្បៈឌីជីថលផ្សេងៗទៀត។ ប្រធានបទស្នាដៃត្រូវពាក់ព័ន្ធនឹងវប្បធម៌ ប្រវត្តិសាស្ត្រ ការរស់នៅប្រជាជន ការអភិវឌ្ឍទីក្រុង បរិស្ថានធម្មជាតិរបស់ខេត្តក្វាងស៊ី និងប្រទេសចិន ទាក់ទងនឹងមិត្តភាពរវាងយុវជនចិន និងអន្តរជាតិ។

ស្នាដៃទាំងអស់នឹងត្រូវជ្រើសរើសក្នុងខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ និងមានការផ្តល់រង្វាន់ចន្លោះពី ១,០០០ ដល់ ៥,០០០ យន់។ ស្នាដៃឈ្នះរង្វាន់នឹងត្រូវបានបង្ហាញជាសាធារណៈចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥។ពេលវេលាប្រមូលស្នាដៃគឺចាប់ផ្តើមពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ដែលអាចផ្ញើស្នាដៃតាមអ៊ីមែល៖ [email protected]

Khcct banner

អត្ថបទទាក់ទង