681 ezgif.com resize
Swift cc time

កម្មវិធីប្រកួតគំនិតអាជីវកម្មឌីជីថល «យុវជន២១» ជម្រុះបានបេក្ខជនឆ្នើម១០ក្រុម ក្នុងចំណោមសិស្ស២១ក្រុម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ​៖ កម្មវិធីយុវជន២១ (Youth21) ជម្រុះយកបេក្ខជនឆ្នើមចំនួន១០ក្រុម ក្នុងចំណោមនិស្សិត២១ក្រុមមកពី សាលារដ្ឋ និងឯកជន ដែលបានធ្វើបទបង្ហាញអាជីវកម្មបែបឌីជីថលក្រោមប្រធានបទ៖ «Technopreneurship: Innovation for Sustainability»។ វគ្គជម្រុះនេះបានធ្វើឡើងរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ១៩ និង ២០ ខែឧសភា ឆ្នាំ២០២៥ ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កម្មវិធី​ យុវជន២១ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជាឱ្យមានជំនាញ ច្បាស់លាស់ និងបំណិនបែបឌីជីថល អាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហា តាមរយ:ការរៀបចំផែនការអាជីវកម្មបែបឌីជីថល ដែលយុវជនត្រូវចូលរួមវគ្គបណ្តុះបណ្តាល ការប្រកួតជម្រុះ និងការប្រកួតដណ្តើមជ័យលាភីសម្រាប់ឆ្នាំ២០២៥។

យោងតាមគេហទំព័រផ្លូវការ Youth21 បានឱ្យដឹងថា កម្មវិធីយុវជន២១ ឆ្នាំ២០២៥ មានគ្រូដឹកនាំ និងបេក្ខនិស្សិតចំនួន ២១ក្រុម (១៤៧នាក់) មកពីសាកលវិទ្យាល័យ វិទ្យាស្ថានរដ្ឋ និងឯកជនចូលរួមប្រកួតប្រជែង ក្រោមប្រធានបទ “Technopreneurship: Innovation for Sustainability” បានចូលរួមប្រកួតកាលពីថ្ងៃទី ១៩ និង ២០ ខែឧសភា ឆ្នាំ២០២៥ ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងចំណោម២១ក្រុម មានបេក្ខជន១០ក្រុមដែលត្រូវបានជម្រុះទៅវគ្គបន្តទៀត។

បេក្ខនិស្សិត១០ក្រុម ដែលបានជាប់ក្នុងវគ្គជម្រុះនេះ រួមមាននិស្សិតដែលមកពី សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គម្រោងអាជីវកម្ម ៖ យល់ចិត្ត២១, សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង គម្រោងអាជីវកម្ម៖ Banana Eco-Friendly, សាកលវិទ្យាល័យជាតិគ្រប់គ្រង គម្រោងអាជីវកម្ម៖ ត្រជាក់-Trojeak, បណ្ឌិតសភាបច្ចេកវិទ្យា គម្រោងអាជីវកម្ម៖ GreenLink, សាកលវិទ្យាល័យក្រចេះ គម្រោងអាជីវកម្ម៖ សេវាផ្គត់ផ្គង់ទូរសម្ងួតឆ្លាតវៃ, វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម គម្រោងអាជីវកម្ម៖ មាតា-MEADA, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គម្រោងអាជីវកម្ម៖ ALFA: drink smart,live green, សាកលវិទ្យាល័យស្វាយរៀង គម្រោងអាជីវកម្ម៖ SRU-សម្ងួត, សាកលវិទ្យាល័យកម្ពុជា គម្រោងអាជីវកម្ម៖ ហាត់ប្រាណ និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងអាជីវកម្ម៖ អេកូសំរាម។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គប្រកួតជម្រុះយក១០ក្រុមនេះ បេក្ខជនឆ្នើមទាំង១០ក្រុម និង គ្រូដឹកនាំទាំង១០រូបនឹងចូលរួមវគ្គបណ្តុៈបណ្តាលជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រង រៀបចំគម្រោងអាជីវកម្មបែបឌីជីថល យុទ្ធសាស្រ្តទីផ្សារបែបឌីជីថល អភិវឌ្ឍបំណិន ការងារក្រុម ការដោះស្រាយបញ្ហា ការច្នៃប្រឌិត បំណិនជីវិត និងបំណិននិយាយជាសារធារណៈការសិក្សាស្រាវជ្រាវ ដែលនឹង ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់១១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប៕

Khcct banner

អត្ថបទទាក់ទង