681 ezgif.com resize
Swift cc time

អូស្រ្តាលីសរសើរ «សិស្សនិស្សិតខ្មែរដែលកំពុងសិក្សានៅអូស្រ្តាលី» ថាឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកស្រី Frances Adamson AC អភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់លោកស្រី កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

យោងតាមការចុះផ្សាយនៃក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី Frances Adamson AC អភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានបង្ហាញសេចក្តីរីករាយដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលពីរថ្ងៃមកនេះ និងបានលើកឡើងថា ទោះបីជាទស្សនកិច្ចមានរយៈពេលត្រឹមតែពីរថ្ងៃក្តី ប៉ុន្តែក៏ជាឱកាសដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងប្រទេសកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែសុីជម្រៅមួយកម្រិតទៀត និងជាពិសេសលើវិស័យអប់រំ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង និងបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជួយគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តភាពជាដៃគូដ៏រឹងមាំ និងបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនទៀត នាពេលអនាគត។

ក្រសួងអប់រំបានបង្ហាញនូវក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង ក្នុងវិស័យអប់រំ និងវិស័យផ្សេងៗទៀត ជាពិសេសការជំរុញឱ្យមានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស តាមរយៈ TAFE SA៕


Khcct banner

អត្ថបទទាក់ទង