681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីអប់រំផ្តាំនិស្សិតកម្ពុជានៅប្រទេសចិនខិតខំរៀនសូត្រ ត្រូវមានសីលធម៌ សុជីវធម៌ និងមានទំនាក់ទំនងល្អ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាលជាមួយតំណាងនិស្សិតកម្ពុជា និងបានផ្ដល់ជាអនុសាសន៍ផ្តាំផ្ញើនិស្សិតកម្ពុជាឲ្យប្ដេជ្ញា តស៊ូ ព្យាយាមរៀនសូត្រ និងអនុវត្តឱ្យបានច្រើន ត្រូវមានសីលធម៌ សុជីវធម៌ និងមានទំនាក់ទំនងល្អ ព្រមទាំងកត្តារបបអាហារូបត្ថម្ភ និងការថែទាំសុខភាព។

ក្រសួងអប់រំបានឲ្យដឹងថា «ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃការចូលរួមសន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥-2025 World Digital Education Conference” លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាលជាមួយតំណាងនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សានៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន»។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ពីសំណាក់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងផ្ដល់ជាអនុសាសន៍ណែនាំដ៏មានសារៈសំខាន់មួយចំនួនជាគន្លឹះឱ្យនិស្សិតកម្ពុជាយើងឈានទៅទទួលបានជោគជ័យក្នុងការសិក្សារួមមាន ៖ កត្តាបុគ្គលត្រូវមានការប្ដេជ្ញា តស៊ូ ព្យាយាមរៀនសូត្រ និងអនុវត្តឱ្យបានច្រើន ត្រូវមានសីលធម៌ សុជីវធម៌ និងមានទំនាក់ទំនងល្អ ព្រមទាំងកត្តារបបអាហារូបត្ថម្ភ និងការថែទាំសុខភាព។

បន្ថែមពីនេះ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវក្នុងកំឡុងពេលសិក្សានៅបរទេស ដើម្បីទទួលបានចំណេះដឹងគ្រប់ជ្រុងជ្រោយ ហើយវិលត្រឡប់មកមាតុភូមិវិញប្រកបដោយមោទកភាពដល់ក្រុមគ្រួសារ និងជាធនធានមនុស្សពូកែៗ សម្រាប់ចូលរួមកសាងកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង