Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិននិងអាម៉េរិកសម្រេចបន្ថយ«ពន្ធគយ»ទៅវិញទៅមក ១១៥% រយៈពេល៩០ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ សហរដ្ឋអាម៉េរិក និងចិននៅថ្ងៃទី ១២ ខែ ឧសភានេះបានសម្រេចព្រមព្រៀងគ្នាយកពន្ធគយថ្មីបណ្តោះអាសន្នទៅវិញទៅមក ១១៥% រយៈពេល៩០ថ្ងៃ។ ការសម្រេចចិត្តសម្រាល ដកថយពន្ធគយលើគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរវាង រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិកលោក Scott Bessent និង ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុងហ្សឺណែវ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករដ្ឋលេខាក្រសួងរតនាគារសហរដ្ឋអាម៉េរិក Scott Bessent បានគូសបញ្ជាក់ថា ភាគីទាំងពីរបានសម្រេចជោគជ័យក្នុងការពិភាក្សាគ្នារកដំណោះស្រាយចចារពន្ធគយរវាងគ្នាទៅវិញទៅមកដោយជាបណ្តោះអាសន្នទាំងអាម៉េរិក និងចិន បានសម្រេចយកពន្ធទៅមក ១១៥% រយៈពេល ៩០ថ្ងៃជាបណ្តោះអាសន្ន។

រដ្ឋលេខាក្រសួងរតនាគារសហរដ្ឋអាម៉េរិក Scott Bessen / AP

ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានចាត់ទុកជំនួបជាមួយភាគីអាម៉េរិកពេញទៅដោយបរិយាកាសល្អ ដោយកិច្ចប្រជុំកំពូលនេះគឺជំហានដំបូងដ៏សំខាន់ក្នុងការដោះស្រាយបញ្ហារវាងគ្នាតាមរយៈការសន្ទនា។ លោកបានបន្តថា ជំហានជាក់លាក់បន្ទាប់នឹងរួមបញ្ចូលការបង្កើតយន្តការពិគ្រោះយោបល់ថ្មីមួយដែលនឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng

គួរបញ្ជាក់ថាកិច្ចប្រជុំនៅទីក្រុងហ្សឺណែវចុងសប្តាហ៍នេះគឺជាជំនួបកំពូលទល់មុខគ្នាលើកដំបូងរវាងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក និងឧបនាយករដ្ឋមន្រ្តីចិន ចាប់តាំងពីប្រធានាធិបតីអាម៉េរិក Donald Trump បានត្រលប់មកកាន់អំណាច និងបានចាប់ផ្តើមកាពន្ធជាសកល ដោយដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរជាពិសេសលើប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង