
ព្រៃវែង៖ សិស្សពូកែគណិតវិទ្យាទូទាំងប្រទេសចំនួនពីររូប សិស្ស ច្រឹង ពិសិដ្ឋ និងសិស្ស ចាន់ សុវណ្ណរាជ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ បានម៉ូតូម្នាក់១គ្រឿង ពីលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សិស្សពូកែទាំង ២រូប មកពីខេត្តព្រៃវែងទទួលបានរង្វាន់ពីលោក ស សុខា រួមមាន សិស្ស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសទូទាំងប្រទេស។ ចំណែកឯ សិស្ស ចាន់ សុវណ្ណរាជ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាសទូទាំងប្រទេស។

គួរបញ្ជាក់ថា ការផ្តល់ជូនរង្វាន់ពី លោក ស សុខា នេះត្រូវបានធ្វើឡើងអំឡុងពេលមានបេសកកម្មត្រូវទៅកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ ក្រោយបញ្ចប់កម្មវិធី លោកក៏បានឆ្លៀតពេលជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់សិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិទ្យា ឆ្នាំ២០២៥ ចំនួន ២រូប នៃខេត្តព្រៃវែង៕

