
ហាណូយ៖ ប្រទេសវៀតណាម និងរុស្ស៊ីបានព្រមព្រៀងគ្នា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម។ កិច្ចព្រមព្រៀងរវាងវៀតណាម និងរុស្ស៊ីនេះធ្វើឡើងក្នុងកំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់ប្រទេសរុស្ស៊ីក្នុងការរម្លឹកខួប ៨០ឆ្នាំនៃការឈ្នះសង្រ្គាមលោកលើកទី២របស់សហភាពសូវៀត។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក TO LAM បានចាត់ទុកកិច្ចព្រមព្រៀងដ៏សំខាននេះជាការអភិវឌ្ឍន៍រោងចក្រជាមួយនឹងបច្ចេកវិទ្យាទំនើប លោកបានប្តេជ្ញាចិត្តគោរពយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។
វៀតណាម និងរុស្ស៊ីក៏បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន រួមទាំងការផ្តល់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវដល់ប្រទេសវៀតណាមផងដែរ៕