Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផ្តល់ «អាហារូបករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅចិន» ចំនួន២០កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផ្តល់ «អាហារូបករណ៍បន្តការសិក្សានៅចិន»ចំនួន២០កន្លែង សិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៅសាកលវិទ្យាល័យ Beijing Technology and Business University (BTBU)សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។​ អាហារូបករណ៍នេះបើកទទួលពាក្យត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី។

យោងតាមសេចក្តីជូនដំណឹង អាហារូបករណ៍នេះ នឹងផ្តល់ជូនថ្លៃសិក្សា កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភប្រចាំខែ ដោយថ្នាក់អនុបណ្ឌិតទទួលបាន៣០០០យ័នក្នុងមួយខែ រីឯថ្នាក់បណ្ឌិតទទួលបាន៣៥០០យ័នក្នុងមួយខែ។ អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់សិក្សាថ្នាក់បណ្ឌិតជំនាញ រដ្ឋបាលធុរកិច្ច និងសេដ្ឋកិច្ចអនុវត្ត ចំណែកឯថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជំនាញរដ្ឋបាលធុរកិច្ច និងធុរកិច្ចអន្តរជាតិ។

បើតាមសេចក្តីជូនដំណឹងនេះ លក្ខខណ្ឌនៃការដាក់អាហារូបករណ៍ បេក្ខជនត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាព មានអាយុមិនលើសពី ៣៥ឆ្នាំសម្រាប់ថ្នាក់អនុបណ្ឌិត ហើយ៤០ឆ្នាំ សម្រាប់ថ្នាក់បណ្ឌិត និងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ ឯកសារដែលត្រូវភ្ជាប់រួមមាន ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស សំណេរពីគម្រោងនៃការសិក្សាមិនលើសពី៨០០ពាក្យ ព្រឹត្តិបត្តពិន្ទុនៃថ្នាក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ មានសញ្ញាបត្របរិញ្ញាបត្រ ប្រសិនបើដាក់ថ្នាក់អនុបណ្ឌិត ហើយមានសញ្ញាបត្រអនុបណ្ឌិត ប្រសិនបើដាក់ថ្នាក់បណ្ឌិត។

គួរបញ្ជាក់ថា ដើម្បីអាចដាក់អាហារូបករណ៍នេះ បេក្ខជនត្រូវបំពេញពាក្យដោយរៀបចំឯកសារដែលតម្រូវខាងលើជា PDF ហើយដាក់ជា File រួមតែមួយ (Combine PDF) ហើយផ្ញើទៅកាន់អ៊ីមែល [email protected] ឱ្យបានត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី។ ក្រោយដាក់ពាក្យ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងត្រូវឈានទៅដល់វគ្គសម្ភាសផ្ទាល់មាត់។ បន្ទាប់ពីឆ្លងកាត់វគ្គសម្ភាសផ្ទាល់មាត់ បេក្ខជននឹងត្រូវបំពេញពាក្យអនឡាញទៅកាន់សាកលវិទ្យាល័យនៅចិន ទើបចេញលទ្ធផលចុងក្រោយ។

ក្នុងករណីមានចម្ងល់បន្ថែម សូមទាក់ទងទៅកាន់ការិយាល័យផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដែលមានអាសយដ្ឋាននៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចជាន់ទី១៦ ផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឬ តាមរយៈតេលេក្រាមដែលភ្ជាប់នៅ QR៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង