ភ្នំពេញ៖ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ២៧ តុលានេះ បានចេញព្រះរាជសារជូនចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងនូវអំណគុណដែលបានថ្វាយសារជូនពរក្នុងឱកាសប្រារព្ធព្រះរាជពិធីខួបទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។
ក្នុងព្រះរាជសាព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងភាពកក់ក្តៅបំផុត ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និង ប្រជារាស្ត្ររបស់សម្តេច ហ៊ុន សែន ដែលមានភាពឈ្លាសវៃ និងប៉ិនប្រសប់ខិតខំដឹកនាំប្រទេសកម្ពុជាគ្រប់វិស័យទាំងអស់ និង ជួយប្រជានុស្ត្រគ្រប់ទីកន្លែងនៅទូទាំងប្រទេស និងធ្វើឱ្យប្រទេសកម្ពុជាមានភាពរីចម្រើនរុងរឿងគ្រប់វិស័យ ប្រជារាស្ត្របានទទួលសេចក្តីសុខសន្តិភាព៕

.jpg?1603880151)
.jpg?1603880152)