Cc time web banner 054637

ចិនដាស់តឿនអ្នកនយោបាយអាមេរិក«កុំយកពាក្យកុហកធ្វើជាអាវុធ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោកWang Wenbin 

ចិន៖អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោកWang Wenbin កាលពីថ្ងៃទី២៧ ខែតុលាបានថ្លែងនៅក្រុងប៉េកាំងដាស់តឿនអ្នកនយោបាយអាមេរិកដូចជាតំណាងអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិជាដើម ត្រូវស្វែងយល់ពីក្របខណ្ឌទឹកដីរបស់សហរដ្ឋអាមេរិកនិងតួនាទីរបស់ខ្លួនឯងន៉ជាមុនសិន ហើយកុំចាត់ទុកភាពមិនសមហេតុផលជាសច្ចធម៌ កុំយកពាក្យកុហកធ្វើជាអាវុធ ដោយសារធ្វើបែបនេះមិនអាចដោះស្រាយបញ្ហាប្រឈមរបស់អាមេរិកនោះទេហើយក៏មិនអាចធ្វើឱ្យអាមេរិកខ្លាំក្លាដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Kraftតំណាងអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបង្ហោះសារនាពេលកន្លងទៅនេះដោយធ្វើការវាយប្រហារចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអង្គការសហប្រជាជាតិ។ទាក់ទិននឹងរឿងនេះ លោកWangWenbinបានឆ្លើយតបក្នុងសន្និសីទកាសែតជាប្រចាំថា ប្រទេសចិនក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសធំទី២ខាងចេញថវិកាសមាជិកភាពរបស់អង្គការសហប្រជាជាតិ និងសមាជិកដែលមានរួមចំណែកក្នុងការរក្សាសន្តិភាព បានគាំពារពហុភាគីនិយមយ៉ាងមុតមាំនិងគំាំទ្រការងាររបស់អង្គការសហប្រជាជាតិ គាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាប់រហូតមក។អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង