.jpg?1745999254)
ភ្នំពេញ៖ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្នាននៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៣០ មេសា ឆ្នាំ២០២៥ បានបញ្ជូនកងទ័ពចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាថ្នាក់ជាតិដ៏មហិមារនៅទីក្រុងហូជីមិញ តបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេសវៀតណាម។ ក្នុងកម្មវិធីនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីខួបលើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម ឯកភាពទឹកដីនៃសាធារណរដ្នសង្គមនិយមវៀតណាម (៣០មេសាឆ្នាំ១៩៧៥-៣០មេសាឆ្នាំ២០២៥)។
.jpg?1745999368)
ការចូលរួមព្រឹត្តិការណ៍មហិមារនេះ ជាកិត្តិយសដ៍ធំធេងរបស់ប្រជាជនកម្ពុជា គឺជាសារមួយដើម្បីបង្ហាញឱ្យពិភពលោក ឃើញច្បាស់អំពីការរីកចម្រើនខ្លាំងក្លារបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបញ្ជាក់អំពីចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា-វៀតណាម រវាងកងទ័ពនៃប្រទេសទាំងពីរ។ ដោយឡែក តាមទិសស្លោក «អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្អិតរមួតយូរអង្វែង» បានពង្រឹង និងអភិវឌ្ឍឥតឈប់ឈរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងទូទាំងពិភពលោក។
.jpg?1745999348)
គួរបញ្ជាក់ថា ពិធីខួបលើកទី៥០ឆ្នាំ គឺជាថ្ងៃរំដោះភាគខាងត្បូងវៀតណាម និងឯកភាពទឹកដីនៃសាធារណរដ្នសង្គមនិយមវៀតណាម (៣០មេសាឆ្នាំ១៩៧៥-៣០មេសាឆ្នាំ២០២៥)៕
