Cctime 6monthsfree desktop
Cc times  web banner kh (2)

អវកាសយានិកចិនត្រឡប់មកផែនដីវិញក្រោយចប់បេសកកម្មលើលំហ៦ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ធ្លាក់ពីលើអាកាសកម្ពស់រាប់ពាន់ម៉ែត្រអមដោយឆ័ត្រយោងពណ៌ក្រហម ស ស្ថិតក្នុងកន្លែងស្នាក់នៅមានរាងមូលដូចជាបាល់ទាត់ទីបំផុតទៅក្រុមអវកាសយានិកចិន Shenzhou-19 បានវិលត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាពចុះចតនៅក្នុងតំបន់ម៉ុងហ្គោលីដូចការគ្រោងទុករបស់ខ្លួនក្រោយពីបានបញ្ចប់បេសកកម្មលើលំហ៦ខែ។ ការវិលត្រឡប់ផែនដីវិញដោយសុវត្ថិភាពនេះមានក្រុមនាវិក៣នាក់ក្នុងនោះមានស្រ្តីម្នាក់ដែលបានទៅបំពេញបេសកកម្មក្នុងលំហចាប់តាំងពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៥។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនអវកាសយានិកចិនចំនួន ៣ នាក់ដែលបានផ្តើមបេសកកម្មលើលំហ៦ខែរាប់ចាប់តាំងពីចុងខែ តុលា ឆ្នាំ ២០២៤ មកពេលនេះបានវិលត្រឡប់មិនកាន់ផែនដីវិញដោយសុវត្ថិភាពនិងបានពាំនាំភាពជោគជ័យជាខ្លាំងត្រឡប់មកវិញក្រោយពីបានបញ្ចប់បេសកម្មរបស់ខ្លួនក្នុងលំហ។ ស្ថានភាពរបស់ក្រុមអវកាសយានិកទាំង៣ដំណើរការធម្មតា ក្នុងការបំពេញបេសកកម្មនេះមានលោកស្រី Wang វ័យ ៣៥ឆ្នាំ ឆ្នាំគឺជាវិស្វករយានអវកាសស្ត្រីតែម្នាក់គត់របស់ប្រទេសចិនដែលបានរួមដំណើរជាមួយលោក មេបញ្ជាការ Cai ដែលមានវ័យ ៤៨ ឆ្នាំជាអតីតអ្នកបើកយន្តហោះកងទ័ពអាកាស និងធ្លាប់ចូលរួមបេសកកម្ម Shenzhou-14 ក្នុងឆ្នាំ ២០២២ និងម្នាក់ទៀតគឺលោក Song ដែលជាអ្នកបើកយន្តហោះកងទ័ពអាកាសដូចគ្នា ដែលមានវ័យ ៣៤ ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង