Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងអប់រំរៀបចំការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី២ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីមហាបវរវិបុលភាព»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពតំណាងពី៖ គេហទំព័រក្រសួងអប់រំ 

ភ្នំពេញ៖ ក្រសួងអប់រំ បានគូសបញ្ជាក់ថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីមហាបវរវិបុលភាព» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៦:៣០នាទីព្រឹក នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

រូបភាពតំណាងពី៖ គេហទំព័រក្រសួងអប់រំ 

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២ ក្រោមប្រធានបទ "ភ្លេងកាយរឹទ្ធិ ដើម្បីមហាបវរវិបុលភាព" ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះ បើកឱកាសឱ្យសាធារណជនចូលរួមទស្សនាដោយសេរី ប៉ុន្តែមានការកំណត់ចំនួនត្រឹម ៥០០នាក់ដំបូងប៉ុណ្ណោះ។

ក្រសួងអប់រំបានគូសបញ្ជាក់ថា អ្នកដែលមានបំណងចង់ចូលរួម អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://link.moeys.gov.kh/ew7a1s ឱ្យបានត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។​​ សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងព្រឹត្តិការណ៍នេះ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ឬ Telegram៖ 076 228 6042 / 096 891 6091៕

ប្រភព៖ គេហទំព័រក្រសួងអប់រំ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង