681 ezgif.com resize
Swift cc time

ក្នុងចំណោម១៦ក្រុម សិស្សវិទ្យាល័យ៨ក្រុមបានជាប់បន្តទៅវគ្គជម្រុះជុំទី៣ក្នុង«កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យ៨ក្រុម នឹងប្រកួតវគ្គជម្រុះជុំទី៣ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ក្រោយឆ្លងកាត់វគ្គជម្រុះជាមួយសិស្ស១៦ក្រុម​ កាលពីថ្ងៃទី ២៦-២៧ មេសា​ ២០២៥ តាមរយៈការផ្សាយផ្ទាល់។ សិស្សទាំង៨ក្រុមមកពីខេត្តត្បូងឃ្មុំ បាត់ដំបង កំពង់ធំ សៀមរាប ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ និងសមាគមកាយឬទ្ធិនារីកម្ពុជា។

យោងតាមការផ្សព្វផ្សាយនៃក្រសួងអប់រំ បានឱ្យដឹងថា ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការទាំងអស់ តាមរយៈការផ្សាយផ្ទាល់វគ្គជម្រុះជុំទី២ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៥រួចមក កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ បានរកឃើញក្រុមឆ្នើមចំនួន៨ក្រុម ដែលអាចឈានជើងទៅកាន់ «វគ្គជម្រុះជុំទី៣» ជាបន្តបាន។

បើតាមក្រសួងអប់រំ បេក្ខជនទាំង៨ក្រុមជាសិស្សមកពីវិទ្យាល័យ សម្តេច ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង សមាគមកាយឬទ្ធិនារីកម្ពុជា វិទ្យាល័យទ្រៀល ខេត្តកំពង់ធំ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ខេត្តប៉ៃលិន វិទ្យាល័យ ព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង វិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់៕



Khcct banner

អត្ថបទទាក់ទង