Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិនជ្រើសរើស«យុវជនចំនួន២១រូប» ដើម្បីចូលរួមសិក្ខាសាលាចំនួន៣ នៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពតំណាងពី៖  សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន

ភ្នំពេញ៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិនជ្រើសរើស«យុវជនចំនួន២១រូប» ដែលមានអាយុចន្លោះ ២០-៤៥ ឆ្នាំ និង អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ដើម្បីចូលរួមសិក្ខាសាលាចំនួន៣ នៅប្រទេសចិន សម្រាប់ខែឧសភា និងខែមិថុនា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មចិននឹងរៀបចំសិក្ខាសាលាចំនួន៣ ជូនការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីជ្រើសរើសយុវជន-និស្សិតចំនួន២១រូប ចូលរួមសិក្ខាសាលានេះនៅប្រទេសចិន ដែលផ្តោតលើប្រធានបទបីផ្សេងគ្នារួមមាន Administrative Capacity Building for Belt and Road Countries, Open Economy for Belt and Road Countries, និង​ China-ASEAN Young Leaders Growth Program។

បើតាម សមាគមទំនាក់ទំនងយុវជនកម្ពុជាចិន យុវជន ឬ និស្សិតដែលអាចដាក់ពាក្យបានត្រូវមានលក្ខខណ្ឌ ដូចជា អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានអាយុចន្លោះ ២០ ទៅ ៤៥ឆ្នាំ ដែលមានឯកសារចាំបាច់ដូចជា លិខិតឆ្លងដែនដែលមានសុពលភាព ប្រវត្តិរូបជាភាសាអង់គ្លេស និងលិខិតបញ្ជាក់សុខភាពក្រោយជាប់សម្ភាស។ បេក្ខជនដែលមានគ្រប់លក្ខខណ្ឌ អាចដាក់ពាក្យឱ្យបានមុនថ្ងៃទី ៣ ឧសភា ២០២៥ តាមរយៈ តំណភ្ជាប់។ ក្នុងករណីត្រូវបានជ្រើសរើស បេក្ខជននឹងឈានចូលវគ្គសម្ភាសនាថ្ងៃទី ៦ ឧសភា ២០២៥។

សមាគមបានគូសបញ្ជាក់ថា ខាងចិននឹងរ៉ាប់រងទាំងលើការចំណាយថ្លៃសំបុត្រយន្តហោះទៅវិញទៅមក ថ្លៃទិដ្ឋាការ អាហារ កន្លែងស្នាក់នៅ ដំណើរទស្សនកិច្ច និងប្រាក់ឧបត្ថម្ភ៕

រូបភាពតំណាងពី៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង