Cctime 6monthsfree desktop
Cc times  web banner kh (2)

អាម៉េរិកជ្រើសរើសយុវជនអាយុចន្លោះ ២១-២៧ឆ្នាំ ដើម្បីចូលរួមកម្មវិធី«ផ្លាស់ប្តូរបទពិសោធន៍ការងារសហគមន៍»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ​​៖ អាម៉េរិកជ្រើសរើសយុវជនអាយុចន្លោះ ២១-២៧ឆ្នាំ ដែលបានធ្វើការជាមួយសហគមន៍យ៉ាងតិចពីរឆ្នាំ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារសហគមន៍ និងពង្រឹងសមត្ថភាពកសាងភាពវិជ្ជមានតាមរយៈការដោះស្រាយបញ្ហាក្នុងសហគមន៍។ កម្មវិធីបើកទទួលពាក្យរហូតដល់ថ្ងៃទី ២២ ឧសភា ២០២៥ ។​

យោងតាមគេហទំព័រស្ថានទូតអាម៉េរិក បានឱ្យដឹងថា កម្មវិធី Community Engagement Exchange Program ជាកម្មវិធីមួយដែលប្រមូលផ្តុំនូវអ្នកដែលធ្វើការជាមួយសហគមន៍ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍នៅសតវត្សទី២១។ កម្មវិធីនេះមានបំណងក្នុងការបំពាក់បំប៉ននូវជំនាញទៅកាន់អ្នកធ្វើការងារសង្គមដើម្បីអាចបំពេញកិច្ចការបានកាន់តែប្រសើរឡើងក្នុងសហគមន៍របស់ខ្លួន។

បើតាមគេហទំព័រ IREX កម្មវិធីនេះជ្រើសរើសយុវជនដែលធ្វើការងារសង្គមដែលស្ថិតនៅវ័យ ២១ ដល់ ២៧ ឆ្នាំ​ ដើម្បីធ្វើឱ្យយុវជនអាចបង្កើតទំនាក់ទំនង អភិវឌ្ឍសមត្ថភាព ដើម្បីកសាងភាពវិជ្ជមានក្នុងសង្គម។ កម្មវិធីមួយឆ្នាំនេះ រួមមាន ការផ្លាស់ប្តូរបទពិសោធន៍នៅអាម៉េរិករយៈពេលបីខែ ការសិក្សាពីភាពជាអ្នកដឹកនាំ និងកិច្ចការសង្គម ការធ្វើគម្រោងសហគមន៍ និងសកម្មភាពផ្សេងៗទៀត។

ដើម្បីអាចដាក់ពាក្យបានបេក្ខជនត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដែលបានកំណត់រួមមាន អាយុចន្លោះ ២១ទៅ២៧ ឆ្នាំ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងមានបទពិសោធន៍ក្នុងកិច្ចការងារជាមួយសហគមន៍ ឬបទពិសោធន៍ការងារក្នុងស្ថាប័ន រយៈពេល២ឆ្នាំ អាចចូលរួមកម្មវិធីពេញលេញនៅអាម៉េរិក ក្នុងឆ្នាំ២០២៦ ហើយមានឆន្ទៈត្រលប់មកប្រទេសខ្មែរវិញ ដើម្បីរៀបចំគម្រោងសហគមន៍។ ក្នុងករណី មានគ្រប់លក្ខខណ្ឌហើយមានចំណាប់អារម្មណ៍ដាក់ពាក្យ សូមចូលទៅកាន់ តំណភ្ជាប់

គួរបញ្ជាក់ថា កម្មវិធីនឹងរ៉ាប់រងការចំណាយរបស់យុវជនដែលបានជាប់ ដោយរ៉ាប់រងចំណាយលើការធ្វើដំណើរទាំងពេលទៅ និងពេលត្រលប់មកវិញ ការស្នាក់នៅ ការហូបចុក ធានារ៉ាប់រងសុខភាព និងការរស់នៅប្រចាំថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង