681 ezgif.com resize
Swift cc time

យុវជន៣ក្រុមបានជ័យលាភីក្នុងកម្មវិធីយុវជនអ៊ីជិន E-Gen ដោយ«ប្រើប្រាស់ជំនាញឌីជីថលដើម្បីដោះស្រាយបញ្ហាសហគមន៍»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតបីក្រុម បានជ័យលាភីក្នុងការប្រកួតក្នុងកម្មវិធី E-Gen រួមមាន និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានជ័យលាភីលេខ១ សាកលវិទ្យាល័យខេមតិច ទទួលបានជ័យលាភីលេខ២ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានជ័យលាភីលេខ៣។ កម្មវិធី «យុវជនអ៊ីជិន» ជាថ្នាលសម្រាប់ប្រមូលផ្តុំអ្នកជំនាញ ដើម្បីផ្តល់ចំណេះដឹង ជំនាញផ្នែកឌីជីថល ដល់យុវជន និងជាថ្នាលសម្រាប់បណ្តុះគំនិតនវានុវត្តន៍ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពសម្រាប់សហគមន៍។

យោងតាមគេហទំព័រនៃអគ្គនាយកដ្ឋានយុវជន បានឱ្យដឹងថា កម្មវិធី«យុវជនអ៊ីជិន» ជាកម្មវិធីមួយដែលបានផ្តួចផ្តើមដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ កាលពីឆ្នាំ ២០២៤ ក្នុងគោលបំណងផ្តល់ ជាថ្នាលសម្រាប់ប្រមូលផ្តុំអ្នកជំនាញ ដើម្បីផ្តល់ចំណេះដឹង ជំនាញផ្នែកឌីជីថល ដល់យុវជន និងជាថ្នាលសម្រាប់បណ្តុះគំនិតនវានុវត្តន៍ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពសម្រាប់សហគមន៍។

បើតាមប្រភពដដែលនេះ កម្មវិធី E-Gen ចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០២៤ ដោយមានវគ្គសំខាន់ៗចំនួន៣បន្តបន្ទាប់គ្នាសម្រាប់បំប៉នសមត្ថភាព និងអភិវឌ្ឍបំណិនដល់យុវជន តាមរយៈវគ្គសិក្ខាសាលាបំប៉នសមត្ថភាព ការសិក្សាស្រាវជ្រាវពីបញ្ហារបស់សហគមន៍ ការចុះសង្កេតផ្ទាល់ដល់សហគមន៍ និងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ដោយប្រើបច្ចេកវិទ្យា IoT, Machine Learning, និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីសាស្ត្រាចារ្យវាយតម្លៃចំនួន៥រូប។

និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ជ័យលាភីលេខ១)

គួររំលឹកថា កម្មវិធីយុវជនអ៊ីជិន បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន។ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន តំណាងសាកលវិទ្យាល័យ គណកម្មការវាយតម្លៃ លោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបរួមចំនួន ៣៩នាក់ ស្រី ១១នាក់៕

និស្សិតមកពីសាកលវិទ្យាល័យខេមតិច (ជ័យលាភីលេខ២)
និស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (ជ័យលាភីលេខ៣)


Khcct banner

អត្ថបទទាក់ទង