Cctime 6monthsfree desktop
Cc times  web banner kh (2)

កញ្ចប់ជំនួយសហគ្រិនខ្មែរ «គាំទ្រផ្នែកហិរញ្ញវត្ថុ»ទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមាន​សក្ដានុពល ដើម្បីអភិវឌ្ឍប្រតិបត្ដិការអាជីវកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ចប់ជំនួយសហគ្រិនខ្មែរ ២០២៥ (ជុំទី១២) បន្តទទួលពាក្យពី ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ពីថ្ងៃនេះតទៅ ដើម្បីអាចពង្រឹងនិងពង្រីកទីផ្សារ។ កញ្ចប់ជំនួយសហគ្រិនខ្មែរ នេះនឹងបើកទទួលពាក្យត្រឹមថ្ងៃទី ៩ ឧសភា ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃគេហទំព័រសហគ្រិនខ្មែរ បានឱ្យដឹងថា ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកល និងបរិយាកាសអាជីវកម្មពិបាក កញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥ មាន​បំណងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមាន​សក្ដានុពល ដើម្បីអភិវឌ្ឍប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន ព្រមទាំងពង្រឹង និងពង្រីកទីផ្សារសម្រាប់ផលិតផល ឬសេវាកម្មរបស់ខ្លួន។​​

សហគ្រិនខ្មែរបានគូសបញ្ជាក់ថា ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ អាចចូលរួមដាក់ពាក្យតាមរយៈការបំពេញកម្រងសំណួរក្នុងតំណភ្ជាប់នេះ៖​ https://forms.gle/vuLZzoM7dzWzpqTo6 ឱ្យបានត្រឹមថ្ងៃទី ៩ ឧសភា ២០២៥។សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង