Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឲ្យពង្រឹងការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ បានដាក់ចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។

យោងតាមផែនការណែនាំរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីបង្ក លក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះវិស័យវិនិយោគ និងវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូន ប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិយ៉ាងច្រើន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា ស្ថិតក្នុងបរិយាកាសដែលសភាពការណ៍ពិភពលោក សភាពការណ៍តំបន់មានការប្រែប្រួលស្មុគស្មាញ មួយចំនួននាពេលថ្មីៗនេះ ដើម្បីពង្រឹងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការស្តីពីការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដូចខាងក្រោម៖


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង