
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ឈឺគ្រុនក្តៅខ្លួនខ្លាំង និងបញ្ជូនទៅមន្ទីរពេទ្យក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា។ នេះបើតាមការបង្ហោះរបស់ស្វាមីរបស់លោកស្រីក្នុងប្រព័ន្ធសង្គម Instagram ដោយគេឃើញវត្តមានរូបលោកស្រីកំពុងតែដេកស្តូកស្តឹងលើគ្រែពេទ្យកំពុងតែសង្រ្គោះ។

បើតាមលោក Jirayu Huangsap អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា លោកស្រី ផែថងថាន មានអាការៈគ្រុនក្តៅខ្លាំង ហើយត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី២៤ ខែមេសា បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាវិញ។ លោកបន្តថាលោកស្រីមានអារម្មណ៍ក្តៅខ្លួនពេលមកដល់ថៃវិញ ហើយអាការៈកាន់តែក្តៅខ្លាំងឡើងរហូតត្រូវបញ្ចូនទៅមន្ទីពេទ្យជាបន្ទាន់។ ពេលនេះលោកស្រីកំពុងតែត្រូវពេទ្យជំនាញថៃតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការព្យាបាលលោកស្រី៕