Cctime 6monthsfree desktop
Cc times  web banner kh (2)

កាន់ការងារជាតិ«១០០ថ្ងៃ»ត្រាំសម្រេចបានរឿងធំៗ១០មិនធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញជាប្រធានាធិបតីទី ៤៧ អាម៉េរិកមកលោកដូណាល់ត្រាំបានបង្កការឈឺក្បាលជាខ្លាំងដល់ទូទាំងពិភពលោកតែលោកបានកើប និងសន្សំសំចៃថវិការដ្ឋអាម៉េរិករាប់រយលានដុល្លារក្នុងការងារលោកជាប្រធានាធិបតី ១០០ ថ្ងៃលោកបានសម្រេចរឿងរ៉ាវជាច្រើនរួមមាន៖

ចូលស្បថកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករាលោក ត្រាំ បានចុះហត្ថលេខាលើក្រឹត្យចំនួន ២៦ នៅថ្ងៃដំបូងរបស់គាត់នៅក្នុងការិយាល័យពងក្រពើ។រឿងភ្ញាក់ផ្អើលដំបូលនោះលោកបានបញ្ជាឲ្យដកសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក និងការលើកលែងទោសដល់ក្រុមកុបកម្មដែលបានចូលសេតវិមាន របស់សហរដ្ឋអាម៉េរិកកាលពីបួនឆ្នាំមុនដែលតវ៉ាការចាញ់ឆ្នោតរបស់លោក និងចូបៃដិន។

ចំណែកក្នុងថ្ងៃទី ៤ ខែកុម្ភៈ ដូណាល់ត្រាំស្នើឱ្យកាន់កាប់តំបន់ហ្គាហ្សា ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លោក ត្រាំ មានប្រសាសន៍ថា តំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីនជាងពីរលាននាក់ អាចក្លាយជា "ទន្លេ Riviera នៃមជ្ឈិមបូព៌ា" ហើយអាម៉េរិកនិងធ្វើការអភិវឌ្ឍន៍តំបន់នោះ។

ថ្ងៃទី ១២ ខែកុម្ភៈដូណាល់ត្រាំបានអនុញ្ញាតឲ្យកូន Elon Musk ដែលមានឈ្មោះថា X Æ A-Xii ចូលក្នុងការិយាល័យពងក្រពើ របស់លោក និងជជែកជាមួយក្រុមអ្នកសារព័ត៌មាន នៅថ្ងៃដដែលលោកបានជជែកជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ីដល់ទៅ ៩០នាទី ដោយលោកជំរុញពូទីនឲ្យស្វែងរកផ្លូវចចារបញ្ចប់សង្រ្គាម។

ថ្ងៃទី ១៤ ខែកុម្ភៈ នៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich អនុប្រធានាធិបតី JD Vance បានថាឲ្យមេដឹកនាំអឺរ៉ុបមានការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងប្រាប់ឲ្យពួកគេឱ្យ "បង្កើន" លើការការពារ និងរិះគន់ពួកគេជុំវិញការធ្វើអន្តោប្រវេសន៍។

ថ្ងៃទី ២៨ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សលែនស្គី ទទួលរងការវាយប្រហារដោយពាក្យសំដីយ៉ាងខ្លាំងក្លាដោយលោក ត្រាំ និង JD Vance រិះគន់លោកចំពោះការខ្វះការដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាម៉េរិកក្នុងអំឡុងពេលកិច្ចប្រជុំដ៏តានតឹងមួយនៅចំពោះមុខអ្នកកាសែតជាច្រើនរូប។

ថ្ងៃទី ១៥ ខែមីនា រដ្ឋបាលលោកត្រាំបានបណ្តេញអ្នកទោសជាប់ពិរន្ធបទឧក្រិដ្ឋកម្មធំៗត្រឡប់ទៅប្រទេស El Salvador ដែលនៅទីនោះមានពន្ធនាគារដែលសម្រាប់ដាក់ក្រុមជនឧក្រិដ្ឋបទល្មើសៗធំជាច្រើន។

ថ្ងៃទី ២៦ ខែមីនា រដ្ឋបាលលោកត្រាំប្រកាសចង់ទិញតំបន់ Greenland និងអាចព្រមានប្រើវិធីណាមួយក្នុងការក្រសោបយក Greenland មកកាន់កាប់។

ថ្ងៃទី ២-៩ ខែមេសា រដ្ឋបាលលោកត្រាំបានចាប់ផ្តើមប្រកាសសង្រ្គាមពន្ធគយនៅទូទាំងសកលលោក ដោយក្នុងនោះលោកបានប្រកាសយកពន្ធលើប្រទេសចិនច្រើនជាងគេដល់ទៅ ១៤៥% និងទុកពេលឲ្យប្រទេសផ្សេងៗ ៩០ថ្ងៃចចារពន្ធគយជាមួយអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង