Cctime 6monthsfree desktop
Cc times  web banner kh (2)

កំពង់ផែស្វយ័តភ្នំពេញ «ជ្រើសរើសបុគ្គលិក៤៥រូប» ដើម្បីបំពេញភារកិច្ចនៅនាយកដ្ឋានចំនួន៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ជ្រើសរើសបុគ្គលិក៤៥រូប ដើម្បីបំពេញភារកិច្ចនៅនាយកដ្ឋានចំនួន៦រួមមាន នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានគណនេយ្យ នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានគ្រប់គ្រងគ្រឿងចក្រ នាយកដ្ឋានផែនការ/ទីផ្សារ នាយកដ្ឋានប្រតិបត្តិការចំណតផែកុងតឺន័រ LM១៧។

យោងតាមសេចក្តីជូនដំណឹងនៃ កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) បានឱ្យដឹងថា កំពង់ផែកំពុងត្រូវការជ្រើសរើសបុគ្គលិកចំនួន ៤៥រូប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវ នៅក្នុងនាយកដ្ឋាន៦ ក្នុងនោះមានតួនាទី១១ផ្សេងគ្នាទៅតាមនាយកដ្ឋាន។ នាយកដ្ឋានរដ្ឋបាល ជ្រើសរើស អនុប្រធានការិយាល័យ ទទួលបន្ទុកការងារនីតិកម្មចំនួន ១រូប, នាយកដ្ឋានគណនេយ្យ ជ្រើសរើសបុគ្គលិកផ្នែកគ្រប់គ្រងសន្និធិប្រេងប្រចាំការនៅចំណតផែរណបពហុបំណង UM២ ខេត្តត្បូងឃ្មុំចំនួន ១រូប។ នាយកដ្ឋានវិស្វកម្ម ជ្រើសរើសបុគ្គលិកផ្នែកសិក្សាបណ្តាញទឹក និងបណ្តាញអគ្គិសនី (MEP)ចំនួន ១រូប, នាយកដ្ឋានផែនការ/ទីផ្សារ អនុប្រធានការិយាល័យតម្លៃ/ទីផ្សារ ទទួលបន្ទុកផ្នែកតម្លៃចំនួន ១រូប, ចំណែកឯ នាយកដ្ឋានប្រតិបត្តិការចំណតផែកុងតឺន័រ LM១៧ ជ្រើសរើសបុគ្គលិកផ្នែកកត់ត្រាទំនិញ (Tallyman)ចំនួន ៣រូប។

បើតាមប្រភពដដែល ក្នុងចំណោមនាយកដ្ឋានទាំង៦ នាយកដ្ឋានគ្រប់គ្រងគ្រឿងចក្រ បំពេញការងារនៅចំណតផែកុងតឺន័រ LM១៧ មានតម្រូវការជ្រើសរើសច្រើនជាងគេដែលក្នុងនោះរួមមាន ផ្នែកមេកានិច/Hydraulicចំនួន ២រូប, ផ្នែកអេឡិចត្រូនិចគ្រឿងចក្រធនធ្ងន់ចំនួន ១រូប, ផ្នែកអេឡិចត្រូនិច RTGចំនួន ១រូប, ផ្នែកបញ្ជារថស្ទូច RTGចំនួន ១២រូប, ផ្នែកបញ្ហារថស្ទូច Reach-Stackerចំនួន ២រូប, ផ្នែកបើកបររថយន្តសណ្តោង (រថយន្តដឹកកុងតឺន័រ)ចំនួន ២០រូប។

កំពង់ផែបានគូសបញ្ជាក់ថា បេក្ខជន បេក្ខនារីមានចំណាប់អារម្មណ៍ អាចដាក់ពាក្យប្រលងប្រជែងចូលបម្រើការងារនៅ ក. ស. ភ. ដោយមានភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប (CV) និង Cover Letter ដោយមានបិទរូបថតថ្មីទំហំ ៤ x ៦ លិខិត បញ្ជាក់សញ្ញាបត្រ ឬការសិក្សា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតបញ្ជាក់កំណើតមកដាក់នៅទីស្នាក់ការកណ្តាលកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែពហុបំណង TS៣) ដែលមានទីតាំងស្ថិតនៅ អគារលេខ ៦៤៩ បន្ទប់១១០ តីរៈវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោង ធ្វើការ ឬតាមរយៈអ៊ីម៉ែល ឬតេឡេក្រាមដូចតទៅ អ៊ីម៉ែល : [email protected] , តេឡេក្រាម : លោក ចិត្ត ផានិត (លេខទូរស័ព្ទ: ០១០ ៤៤៤ ២៣៩), លោក ឈុន ពុទ្ធា (លេខទូរស័ព្ទ:០១០ ៤៤៤ ០៥៨), លោកស្រី សេរី ស៊ុំម៉ាល្លិ (លេខទូរស័ព្ទ: ០៩៣ ៤៤៤ ៥១៧)។ កំពង់ផែនឹងបើកទទួលពាក្យត្រឹមថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា បេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងជ្រើសរើស (Short-listed candidates) នឹងត្រូវបានជូនដំណឹងស្តីពីការចូលរួមប្រលងក្នុងទំព័រ Facebook របស់ ក. ស. ភ. (កំពង់ផែស្វយ័តភ្នំពេញ-Phnom Penh Autonomous Port) ហើយរាល់ឯកសារដែលបានដាក់ពាក្យរួចហើយរបស់បេក្ខជន មិនអាចដកវិញបានទេ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង