
អាម៉េរិក៖ ប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានគូសបញ្ជាក់ថាលោកចង់ចរចាពន្ធគយសារជាថ្មីជាមួយនិងភាគីចិនឡើងវិញ ដោយពន្ធគយដែលលោកបានប្រកាសដាក់ពីលើចិនការពីកន្លងទៅនោះនិងមានការប្រែប្រួលថយចុះ។ ការប្រកាសរបស់លោកនេះធ្វើឡើងក្រោយពីរូបលោកបានតម្លើងពន្ធយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសដោយយកពន្ធទំនិញចិនដល់ទៅ ២៤៥% ដោយលោកលើកហេតុផលថាចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅការសងសឹងពន្ធចិនលើអាម៉េរិក ១២៥%។

ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក លោកដូណាល់ត្រាំបានអះអាងថាប្រទេសរបស់លោកនឹងមាន កិច្ចព្រមព្រៀងដោយយុត្តិធម៌ជាមួយប្រទេសចិនដោយ កម្រិតពន្ធនាំចូលលោកបានដាក់លើការនាំចូលរបស់ចិននឹងត្រូវទម្លាក់ចុះមកវិញក្នុងចំនួនណាមួយប៉ុន្តែមិនមែនទម្លាក់មកសូន្យទេ។ លោកសង្ឃឹមថាអាម៉េរិក និងចិននិងឈានដល់កិច្ចព្រមព្រាងពាណិជ្ជពិសេសមួយជាមួយគ្នា។

គួរបញ្ជាក់ថាក្រោយប្រកាសយកពន្ធថ្មីចូលជាធរមានកាលពីប៉ុន្មានសប្តាហ៍មុន មេដឹកនាំអាម៉េរិកដូណាល់ត្រាំបានផ្លាស់ប្តូរចិត្តជាថ្មីដោយបានបញ្ជាឲ្យផ្អាកការយកពន្ធថ្មីដែលចូលជាធរមាននៅទូទាំងប្រទេសនានាដោយបញ្ចុះនៅសល់ ១០% និងទុកពេលឲ្យបណ្តាលប្រទេសដែលជាប់ពន្ធថ្មីប្រកាសកាលពីសប្តាហ៍ រយៈពេល៩០ថ្ងៃស្វែងរកការចចារជាមួយអាម៉េរិក ខុសអីតែប្រទេសចិនតែប៉ុណ្ណោះ ដូណាល់ត្រាំ សម្រេចយកពន្ធថ្មីបន្ថែមដល់ទៅ ១២៥% និងលើកទីពីរកើនដល់ ១៤៥% និងលើកទី ៣ ឡើងដល់ ២៤៥% ដោយបច្ចុប្បន្ននេះប្រទេសចិនបានដំឡើងពន្ធដល់អាម៉េរិក ១២៥% តែប៉ុណ្ណោះ។