681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងការងារកម្ពុជា ចុះMOUឯកសារចំនួន៣ជាមួយភាគីថៃជំរុញដល់វិស័យការងារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ រួមមានគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ, កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសថៃ ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃប្រទេសថៃ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ រួមមាន៖ លិខិតប្តូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងការងារ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាមួយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ។

ជាមួយគ្នានោះ លោក ហេង សួរ បានបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជាមួយ ឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ៕


Khcct banner

អត្ថបទទាក់ទង