Cctime 6monthsfree desktop
Cc times  web banner kh (2)

WELL Academy កំពុងស្វែងរកយុវនិស្សិតចំនួន២០នាក់ដើម្បីចូលរួមក្នុងកម្មវិធី «ភាពជាអ្នកដឹកនាំដើម្បីសុខុមាលភាពសង្គម»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ WELL Academy

ភ្នំពេញ៖ WELL Academy កំពុងស្វែងរកយុវនិស្សិតចំនួន២០នាក់ ដែលមកពីខេត្ត និងកំពុងសិក្សានៅមហាវិទ្យាល័យក្នុងទីក្រុងភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំដើម្បីសុខុមាលភាពសង្គម។ កម្មវិធីនឹងសិក្សា១ខែម្តង រាល់ថ្ងៃអាទិត្យ ពីខែមិថុនា ដល់ខែតុលា។

យោងតាមសេចក្តីជូនដំណឹងនៃ WELL Academy បានឱ្យដឹងថា WELL កំពុងរៀបចំកម្មវិធីមួយសម្រាប់និស្សិតក្នុងការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសុខុមាលភាពសង្គ​ម សម្រាប់និស្សិតដែលគិតគូរអំពីសុខុមាលភាពខ្លួនឯង មនុស្សជុំវិញខ្លួន និងសង្គម ហើយកំពុងស្វែងរកឱកាសអភិវឌ្ឍខ្លួន និងចង់ឈ្វេងយល់អំពីមេរៀនថ្មីៗ ព្រមទាំងចាប់អារម្មណ៍អំពីភាពជាអ្នកដឹកនាំបែបសហគ្រិន និងការបង្កើតក្លឹបសុខុមាលភាពសម្រាប់សហគមន៍។

បើតាម​ WELL ឱកាសនេះត្រូវបានផ្តល់ជូនសម្រាប់យុវនិស្សិតដែលមកពីខេត្ត និងកំពុងសិក្សានៅមហាវិទ្យាល័យក្នុងទីក្រុងភ្នំពេញ ដើម្បីសិក្សាពីខ្លឹមសារមេរៀនមួយចំនួនរួមមាន ការស្គាល់ខ្លួនឯង, ការថែទាំសុខុមាលភាព,ការបង្កើតនិងដឹកនាំគម្រោង, ចំណេះដឹងហិរញ្ញវត្ថុ និងមូលដ្ឋានគ្រឹះឌីជីថល។

និស្សិតដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានមុនថ្ងៃទី ១១ ឧសភា ២០២៥។ និស្សិតពុំតម្រូវឱ្យចំណាយអ្វីទេ កម្មវិធីនឹងមានផ្តល់ជូនវគ្គបណ្តុះបណ្តាល អាហារសម្រន់ និងបាយថ្ងៃត្រង់ ព្រមទាំងប្រាក់ឧបត្ថម្ភការសន្សំ និងការបង្កើតក្លឹបនាពេលខាងមុខ។

គួរបញ្ជាក់ថា ក្នុងករណី និស្សិតបានជាប់ក្នុងកម្មវិធីនេះ និស្សិតនឹងតម្រូវឱ្យសិក្សា១ខែម្តង រាល់ថ្ងៃអាទិត្យ ( មិថុនា-តុលា) ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក ដល់ ៥: ០០រសៀល។ កម្មវិធី «ភាពជាអ្នកដឹកនាំដើម្បីសុខុមាលភាពសង្គម»នេះគាំទ្រដោយមូនិធិសហប្រជាជាតិ និងមូនិធិសហគមន៍អាស៊ី និងរៀបចំដោយ WELL Academy។ WELL academy គឺជាកម្មវិធីអប់រំដែលផ្តល់សិទ្ធិអំណាចដល់មនុស្សឱ្យក្លាយជាជើងឯកសុខុមាលភាពរួមសម្រាប់ទាំងអស់គ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង